ភ្នំពេញ : នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកចំណុចសំខាន់ចំនួន ១០ដូចខាងក្រោម :
១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ធ្វើរដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុឡុងចុងតាំងពីឆ្នាំ១៩៩៤ = នៅហៅអតីតៈរដ្ឋមន្ត្រីស្អីទៀត?
២- វិទ្យុអារង្ស៊ីសេរីអស់ស្អីផ្សាយមួលបង្កាច់ហើយ = រើសយកព័ត៌មានចាស់ៗមកផ្សាយឡើងវិញធ្វើថ្មី?
៣- បក្សប្រឆាំងនៅកម្ពុជារើសយកទណ្ឌិតនិងជនជាប់ចោទមកធ្វើជាវីរជនរបស់ខ្លួន = ដែលជនទាំងនោះតែងតែធ្វើសកម្មភាពបំផ្លាញជាតិ?
៤- ការវិនិច្ឆ័យលើករណី កឹម សុខា = គឺផ្អែកលើមូលដ្ឋានច្បាប់?
៥- រឿងក្តីបានធ្លាក់ដល់ដៃតុលាការរួចហើយ = រកការចរចានយោបាយម៉្តេចកើតទៅ?
៦- ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ប្ញសជ្រៅជាបណ្តើរៗនិងកំពុងរីកស្រស់បំព្រង = ដើរទន្ទឹមនឹងការអនុវត្តនីតិរដ្ឋរឹងមាំ។
៧- ការសម្រេចឲ្យ កឹម សុខា ជាប់ទោស២៧ឆ្នាំ = គឺសមស្របណាស់សម្រាប់ កឹម សុខា សមរម្យជាងលោកស្រី អោង សានស៊ូជី និង លោក ណែលសុនម៉ាន់ដែឡា?
៨- នៅក្នុងសង្គមប្រជាធិបតេយ្តសេរី = តែងតែមានប្រព័ន្ធផ្សព្វផ្សាយស្របជាមួយរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងរាជរដ្ឋាភិបាល។
៩- ប្រព័ន្ធផ្សព្វផ្សាយស្របផ្សាយពីសមទ្ធិផលជាក់ស្តែងរបស់របស់សង្គមជាតិ = មើលឃើញនិងផ្តល់ផលពិតប្រាកដ គេជឿ។
១០- ឯប្រពន្ធផ្សព្វផ្សាយប្រឆាំងផ្សាយព័ត៌មានក្លែងក្លាយមិនពិត = គេមិនជឿ? ៕