ថ្ងៃនេះ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចុះហត្ថលេខាលើកលែងទោសដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តចឈប់ចុះហត្ថលេខាស្នើសុំការលើកលែងទោសដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌនោះឡើយ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើសម្តេចមានការយោគយល់ចំពោះអ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌ គឺមានតម្លៃស្មើតិរិច្ឆាន ដោយសារ ពួកគេមួយចំនួននោះបានប្រព្រឹត្តអំពើប្រមាថមើលងាយជូរជាតិ ហួសពីសត្វតិរិច្ឆានទៅទៀត។

ក្រៅពីប្រសាសន៍ខាងលើ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រដល់ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី នៅតាមវិទ្យាល័យនានា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី មានគោលបំណងឱ្យសិស្សស្រីនៅតាមជនបទមានទីកន្លែងស្នាក់នៅ នៅពេលគេមកសិក្សានៅតាមវិទ្យាល័យនានា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print