លោក ជិន ប៊ុនធឿន អញ្ជើញ ប្រារព្ធទិវាអន្តរជាតិនារី ៨​ មីនា​ ឆ្នាំ២០២៣ ក្រោមមូលបទ​ «ស្ត្រីរួមគ្នា​ រក្សាសុខសន្តិភាព​ ដេីម្បីកិច្ចអភិវឌ្ឍ​ ក្នុងយុគសម័យឌីជីថល»

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ដេីម្បីចូលរួមអបអរខួបទី១១២​ ទិវាអន្តរជាតិនារី ៨​ មីនា​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានប្រារព្ធទិវាអន្តរជាតិនារី ៨​ មីនា​ ឆ្នាំ២០២៣ ក្រោមមូលបទ​ «ស្ត្រីរួមគ្នា​ រក្សាសុខសន្តិភាព​ ដេីម្បីកិច្ចអភិវឌ្ឍ​ ក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក​ លោកស្រី​ អ្នកនាង​ កញ្ញាជាមន្ត្រីប្រតិបត្តិសាខា អនុសាខា អង្គភាពសំណល់វេជ្ជសាស្ត្រ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សរុបចំនួន៥០នាក់​ (នារី​២៨នាក់)​ ។

នាឱកាសនោះ​ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល​ ពិសេសបងប្អូននារីទាំងអស់​ ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលើកឡើងថា សម្រាប់មូលបទនាឆ្នាំនេះ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួមរបស់ស្ត្រី​ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ​ ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជា ពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍ ប្រកបដោយចីរភាព​ ។ លោកនាយកប្រតិបត្តិសាខា​ ក៏បានលេីកឡេីងពី​ ភាពមិនអាចខ្វះបានរបស់ស្ត្រីក្នុងការចូលរួមទាំងការងារគ្រួសារ​ និងការងារសង្គមជាតិ​ ហេីយបច្ចុប្បន្ននេះស្ត្រីពិតជាសមត្ថភាពខ្ពស់ៗមិនចាញ់បុរសឡេីយ​ ជាក់ស្តែងដូចជានៅក្នុងស្ថាប័នកាកបាទក្រហមកម្ពុជាយេីង​ ដែលមានថ្នាក់ដឹកនាំជាស្ត្រី​ ជាពិសេសក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន ជាប្រធាន និងជាស្ត្រីទី១​របស់កម្ពុជា និងជាភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធានបានលះបង់ទាំងកម្លាំងកាយចិត្តដឹកនាំស្ថាប័នមនុស្សធម៌នេះជួយដល់ជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ទទួលបាននូវការគាំទ្រ​ ល្បឺរន្ទឺទាំងជាតិ​ និងឆាកអន្តរជាតិ​ រហូតទទួលបាននូវគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលវីរភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ក្នុងនាមជាកុលធីតាខ្មែរមួយរូបនេះ​ គឺជាគំរូដ៏ល្អប្រពៃ សម្រាប់យុវជន​ យុវនារីខ្មែរជំនាន់ក្រោយ ជាពិសេសបងប្អូនជាស្ត្រីទាំងអស់​ ។

នៅក្នុងពិធីសំណេះសំណាលនេះ​ លោកនាយកប្រតិបត្តិសាខា ក៏បានប្រគល់នូវវត្ថុអនុស្សាវរីយ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់លោក​ លោកស្រី​ អ្នកនាង​ កញ្ញាដែលបានចូលរួមក្នុងកម្មវិធីទាំងអស់ផងដែរ​ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print