ប្រទេសចិនបានយល់ព្រមរៀបចំឥណទានឡើងវិញដល់ស្រីលង្កា

ចែករំលែក៖

ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយកាលពីថ្ងៃអង្គារទី 7 ខែមីនាថាប្រទេសចិនបានយល់ព្រមរៀបចំឥណទានឡើងវិញដល់ប្រទេសខ្លួនដែលក្ស័យធន ដើម្បីដោះស្រាយបញ្ហាចុងក្រោយនៃថវិការសង្រ្គោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលរង់ចាំជាយូរមកហើយ។

 

វិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យមនុស្ស 22 លាននាក់របស់ប្រទេសស្រីលង្កាទទួលរងនូវកង្វះខាតស្បៀងអាហារប្រេងឥន្ធនៈ និងថ្នាំពេទ្យ រួមជាមួយនឹងការដាច់ចរន្តអគ្គិសនី និងអតិផរណាដែលមិនអាចគ្រប់គ្រងបាន។

 

រដ្ឋាភិបាលរបស់ប្រធានាធិបតី Ranil Wickremesinghe បាននិងកំពុងធ្វើការដើម្បីជួសជុលហិរញ្ញវត្ថុដែលខូចរបស់ប្រទេសស្រីលង្កា និងធានានូវកញ្ចប់ថវិការសង្គ្រោះរបស់ IMF ដែលត្រូវការជាចាំបាច់។

 

ប៉ុន្តែ ការងានេះត្រូវ បាន រារាំង ដោយ ការ ចរចា បំណុល ជាមួយ ប្រទេស ចិន ដែល ជា ម្ចាស់ បំណុល ទ្វេភាគី ធំ ជាង គេ របស់ខ្លួន។ប្រទេសស្រីលង្កាបានលុបចោលបំណុលបរទេសចំនួន 46 ពាន់លានដុល្លាររបស់ខ្លួនកាលពីខែមេសាឆ្នាំមុន។

 

ប្រហែល 14 ពាន់លានដុល្លារអាមេរិក ជាបំណុលទ្វេភាគីជំពាក់រដ្ឋាភិបាលបរទេស ដែលក្នុងនោះបំណុលចិនមានរហូតដល់ទៅ 52 ភាគរយ។

លោក Wickremesinghe បាននិយាយថា ធនាគាររដ្ឋចិន Exim Bank of China បានផ្ញើលិខិតមួយទៅកាន់ IMF កាលពីយប់ថ្ងៃច័ន្ទ ដែលបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបន្តដំណើរការរៀបចំឥណទានឡើងវិញ។

 

 

លោក Wickremesinghe បានប្រាប់សភាថា ពេលនេះទីក្រុងប៉េកាំងបានយល់ព្រមលើការរៀបចំ ឥណទានឡើងវិញ ហើយលោករំពឹងថានឹងទទួលមូលនិធិ ប្រាក់កម្ចីដំបូងចំនួន 2.9 ពាន់លានដុល្លារអាមេរិកពីអ្នកឲ្យខ្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះ។

ចំណែកឯជប៉ុន និងឥណ្ឌា ដែលជាម្ចាស់បំណុលធំជាងគេផ្សេងទៀត រួមជាមួយនឹងប្រទេសម្ចាស់បំណុលផ្សេងទៀតដែលហៅថាក្លឹបប៉ារីសបានផ្តល់ការធានាកាលពីដើមឆ្នាំនេះចំពោះការលុបចោលបំណុលដើម្បីស្តារសេដ្ឋកិច្ចស្រីលង្កា ដោយនៅសល់តែប្រទេសចិនមួយប៉ុណ្ណោះ។

ប្រភពៈchannelnewsasia.com

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print