ចាំមេីល! ម្ចាស់ទីតាំងបនល្បែងដ៏ធំមួយនៅផ្សារទំនើបបឹងត្របែកផ្លាហ្សា​​ អាជ្ញាធរ​ហ៊ានបង្រ្កាបដែរឬទេ? ខណៈលោកអធិការខណ្ឌចំការមន​ ឆ្លេីយថាបានចុះណែនាំ៦លេីកមកហេីយ

ចែករំលែក៖

ភ្នំពេញ៖ តេីវាជាភាព​កុំខ្សោយ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន​ ឬក៏​អំណាច​ទឹកប្រាក់​ទេីបធ្វេីឱ្យ​អាជ្ញាធរ​ទាំងនោះ​ខ្វាក់ភ្នែក​ ខណៈ​មន្ត្រី​ជំនាញ​ទាំងនោះ​ បាននិយាយថា​ បានចុះណែនាំ​ជាច្រើន​លើក​ច្រើន​សារ​ រហូត​ដល់ទៅ​ ០៦ដងហេីយ​ ប៉ុន្តែ​គ្មានអ្នកបង្ក្រាប។

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ បានឱ្យដឹងថា​ ទីតាំង​ផ្សារទំនើបបឹងត្របែកផ្លាហ្សា​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​ បច្ចុប្បន្ន​កំពុងបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រីយ៉ាងរលូន ដោយពួគាត់សង្កេតឃេីញថាមានមនុស្សគ្រប់វ័យបាននាំគ្នាចូលទៅលេងទាំងយប់ ទាំងថ្ងៃ។

សេចក្ដី​រាយការណ៍​ដដែល​បន្តថា​ ទីតាំងល្បែងស៊ីសងខ្នាតធំមួយនេះ គេមើលឃើញមានអ្នកញៀនល្បែងចូលលេងទាំងយប់ ទាំងថ្ងៃមិនដាច់នោះទេ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពាក់ព័ន្ធនឹងបទល្មើសនានាដូចជាចោរលួច ចោរប្លន់ជាដើម និងរំលោភលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលផងដែរ។

ជុំវិញករណីនេះដែរ​ លោក​ កៀង លក្ខ័ អភិបាល​ នៃ​អភិបាលខណ្ឌចំការមន​ បានថ្លែង​ឱ្យ​អង្គភាព​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ តាមរយៈ​ទូរស័ព្ទ​នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ លោកកំពុង​ជាប់រវល់​ប្រជុំសិន។

ដោយឡែក​លោក​ យិន​ សាន​ អធិការនគរបាលខណ្ឌចំការមន​ បានប្រាប់តាម​ទូរស័ព្ទ​នៅរសៀល​ថ្ងៃ​នេះដែរថា៖​ ទីតាំង​ខាងលេីនេះ​ លោកធ្លាប់ឱ្យមន្រ្តីរបស់ខ្លួនចុះណែនាំរហូត​ដល់​ចំនួន​ ០៦ដងមកហេីយ​។ ប៉ុន្តែ​ប្រសិនបើ​នៅលេង​ដូចប្រជាពលរដ្ឋ​រាយការណ៍​នោះ​ លោកនិងស្នេីទៅលោកអភបាលខណ្ឌចុះបង្រ្កាប។

គួរជម្រាបផងដែរថា​ គណៈបញ្ចាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កៀង ល័ក្ស​  អភិបាលខណ្ឌចំការមន បានធ្វើការចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលេីនេះដែរ ប៉ុន្តែអ្វីជាចម្ងល់របស់មហាជន រាល់ប្រតិបត្តិការរបស់លោកអភិបាល ម្ចាស់ទីតាំងភាគច្រើនតែងតែដឹងខ្លួនមុនជានិច្ច ដែលធ្វើឱ្យអាជ្ញាធរពិបាកមានចំណាត់ការលើមេក្លោងល្បែងស៊ីសងទាំងនេះ ហើយនៅពេលស្ថានភាពស្ងប់ស្ងាត់ទៅវិញ ម្ចាស់ទីតាំងក៏បើកដំណើរការជាធម្មតាទៅវិញ។ 

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋបានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសលោក កៀង ល័ក្ស​ អភិបាលខណ្ឌចំការមន​ សូមមានវិធានបង្រ្កាបឱ្យមានប្រសិទ្ធភាព រាល់ទីតាំងដែលប្រមូលផ្តុំអ្នកញៀនល្បែងស៊ីសងទាំងនោះ ព្រោះការលេងល្បែងស៊ីសងធ្វើឱ្យពលរដ្ឋបាត់បង់ទ្រព្យសម្បត្តិ អំពើលួច ឆក់ ប្លន់ និងបង្កជាអំពើហិង្សាក្នុងគ្រួសារ និងដេីម្បីពង្រឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីភូមិ-ឃុំ​ មានសុវត្ថិភាព៕ដោយ​៖ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print