លិខិតមិត្តអ្នកអាន៖ ស្រាបៀរ ហេនណឺកែន ទាក់ទាញសូម្បីក្មេងតូចៗ

ចែករំលែក៖

ឃើញរូបមួយសន្លឹកនេះ មិននិយាយមិនបាន ។ វាជារូបភាពដ៏ទាក់ទាញ ដែលកុមារកម្ពុជាតូចៗ បង្ហាញភាពហ៊ឺហារ ជាមួយនឹងស្រាបៀរ ហេនណឺកែន ទំនងជានៅក្នុងម៉ាតមួយកន្លែង ។ ទិដ្ឋភាពបែបនេះបង្ហាញឲ្យឃើញពីភាពសម្បូរបែបរបស់កុមារកម្ពុជា ដែលនៅតូចៗ ប៉ុន្តែបានភ្លក្សរសជាតិស្រាបៀរដ៏ល្បីល្បាញទៅហើយ ។ មិនតែប៉ុណ្ណោះ ស្រាបៀរ ហេនណឺកែន បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្វក់ស្មារតីក្មេងៗខ្មែរទាំងនេះ ។

គេមិនអាចហាមប្រាមក្មេងៗទាំងនេះបានទេ ដរាប់ណាមិនមានច្បាប់កំណត់ច្បាស់លាស់ ។ នៅកម្ពុជា អ្នកមានប្រាក់ អាចទិញស្រាបៀរមកផឹកបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ ជាពិសេសស្រាបៀរ ហេនណឺកែន បានបង្ហាញនូវភាពទាក់ទាញមិនត្រឹមតែមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីក្មេងៗ ដែលទំនងជាសិស្សសាលាថ្នាក់អនុវិទ្យាល័យ ក៏មានមោទនភាពក្នុងការទទួលទានស្រា ហេនណឺកែន នេះដែរ ។ វាជាមោទនភាពដែលមិនមែនសម្រាប់កុមារកម្ពុជាទាំងអស់នេះទេ ប៉ុន្តែគឺសម្រាប់កូនអ្នកមានប្រាក់ ទើបមានលទ្ធភាពផឹកស្រាបៀរ ហេនណឺកែនបាន ។

...

នៅក្នុងសង្គមបែបនេះ វាជាមោទនភាពមែនឬ? ឧត្តមភាពរបស់ស្រាបៀរ ហេនណឺកែន កំពុងតែជួយដុតកម្លោចសង្គមកម្ពុជាឲ្យជួបនឹងភ័យន្តរាយនៅពេលអនាគត ។ ទំពាំងសម្រាប់ស្នងឫស្សី បានក្លាយទៅជាទំពាំងស្អុយរលួយ ដោយសារតែមោទនភាពជាមួយនឹងស្រាបៀរ ហេនណឺកែន ដែលពួកក្មេងៗ ផឹកអួតគ្នានៅតាម ស្ថានីយប្រេង ឬក៏នៅតាមហាងនានា ។ ទង្វើបែបនេះ គឺបានបង្ហាញឲ្យឃើញថា ស្រាបៀរ ហេនណឺកែន មានចេតនាទាក់ទាញឲ្យលិចលង់សម្រាប់អនាគតកូនខ្មែរមួយចំនួន ។ គេអាចនិយាយបានថា បើពួកក្មេងទាំងនោះ មិនផឹកស្រាបៀរ ហេនណឺកែន ក៏ពួកគេ ផឹកស្រាបៀរអ្វីផ្សេងដែរ ។ ត្រឹមត្រូវហើយ ប៉ុន្តែអ្វីដែលបានឃើញ គឺជារូបភាពទាក់ទាញ ដែលបង្កឲ្យក្មេងដទៃទៀតយកគំរូតាម ៕
55-1-1
ដោយ៖ សីលា
1111

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print