ប្រទេសអុីរ៉ង់បានប្រកាសថាខ្លួនបានចាប់ខ្លួន “មនុស្សជាច្រើននាក់” ពាក់ព័ន្ធនឹងឧប្បត្តិហេតុពុលដ៏អាថ៌កំបាំង ដែលបានប៉ះពាល់ដល់សិស្សជាង 5.000នាក់នៅទូទាំងប្រទេស។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ក្រសួងមហាផ្ទៃរបស់ប្រទេសអុីរ៉ង់បានប្រកាសកាលពីថ្ងៃទី៧ ខែមីនាថា ខ្លួនបានចាប់ខ្លួនមនុស្សជាច្រើននាក់ពាក់ព័ន្ធនឹងការបំពុលដ៏អាថ៌កំបាំងជាបន្តបន្ទាប់ ដែលបានប៉ះពាល់ដល់សិស្សានុសិស្សជាង 5.០០០នាក់ ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ 2022 មក។
ជនសង្ស័យត្រូវបានគេរកឃើញនៅក្នុងខេត្តចំនួន៦ គឺ ខេត្ត(Khuzestan, West Azerbaijan, Fars, Kermanshah, Khorasan និង ខេត្តAlborz) រួមទាំងឪពុកម្តាយរបស់សិស្សផងដែរ។ មនុស្សទាំងនេះត្រូវបានគេសង្ស័យថាជាអ្នកផលិតសារធាតុពុល។
អ្នកចាប់ខ្លួនម្នាក់ត្រូវបានគេចោទប្រកាន់ថា បានប្រើកូនរបស់ពួកគេដើម្បីនាំយក “សារធាតុរំញោច” ចូលទៅក្នុងសាលារៀន។ បន្ទាប់មកបានថតវីដេអូរបស់សិស្សឈឺ ហើយបញ្ជូនពួកគេទៅកាន់ “ប្រព័ន្ធផ្សព្វផ្សាយអរិភាព” ដើម្បី “បង្កើតការភ័យខ្លាច… និងបិទសាលារៀន” នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអុីរ៉ង់។
សេចក្តីជូនដំណឹងបានបន្ថែមថា ជនសង្ស័យទាំងបីនាក់មានកំណត់ត្រាព្រហ្មទណ្ឌ “រួមទាំងការចូលរួមក្នុងកុបកម្មនាពេលថ្មីៗនេះ” ។ ក្មេងស្រី Mahsa Amini នេះត្រូវបានចាប់ខ្លួនដោយប៉ូលិសក្រមសីលធម៌របស់ប្រទេសអុីរ៉ង់ដោយចោទប្រកាន់ថាបានរំលោភលើកូដសម្លៀកបំពាក់របស់ស្ត្រីនៅក្នុងខែកញ្ញាឆ្នាំ 2022 ។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍កាលពីចុងឆ្នាំមុនថា ប្រទេសនេះបានលុបបំបាត់អង្គភាពប៉ូលិសដែលមានក្រមសីលធម៌ក្រោមសម្ពាធនៃការតវ៉ា។
ថ្លែងតាមទូរទស្សន៍រដ្ឋ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Majid Mirahmadi បាននិយាយថា ការចាប់ខ្លួនត្រូវបានធ្វើឡើងដោយ “ភ្នាក់ងារស៊ើបការណ៍” “ហើយទីភ្នាក់ងារពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតពេញលេញ”៕ ដោយធីរីណា
រូបថត : SKY NEWS