មិនធម្មតា!! រថយន្ត Lexus RX330 បុករថយន្តហាយឡេនឌ័រពីក្រោយពេញទំហឹង​ បណ្ដាលឱ្យធ្លាក់ចូលក្នុងប្រឡាយទឹក

ចែករំលែក៖

ភ្នំពេញ​ ៖​ មានរថយន្តម៉ាក Lexus RX330 មួយគ្រឿងបេីកបរដោយបុរស
ម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿន​ ហេីយក៏ជ្រុលទៅបុករថយន្ត​ហាយឡេនឌ័រ​ ពីក្រោយយ៉ាងពេញទំហឹង​បណ្ដាលឱ្យរថយន្តហាយឡេនឌ័រ​ខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹក​ កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រក្នុងភូមិអន្លង់គងចាស់​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ។

​      តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃើញរថយន្តម៉ាក​ ហាយឡេនឌ័រ​ ពណ៌ខ្មៅ​ពាក់ផ្លាកលេខភ្នំពេញ 20-7956បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ពីជើងទៅត្បូងក្នុងល្បឿនមធ្យម​ លុះមកដល់ចំណុចកើតហេតុខាងលើបម្រុងនឹងបត់ស្ដាំចូលទៅផ្ទះក៏ រ
ស្រាប់តែមានរថយន្តម៉ាកLexusRX330​ ពណ៌ស​ មួយគ្រឿង​ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9274បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយយ៉ាងលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័រពេញទំហឹងបណ្ដាលឱ្យរថយន្តហាយឡេនឌ័រប៉ើងធ្លាក់ផ្លូវចូលក្នុងប្រឡាយទឹក​តែសំណាងល្អតៃកុងរថយន្តហាយឡេន
ឌ័របានបើកទ្វារចេញទាន់​ដោយគ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ​ ចំណែកឯរថយន្តបង្កវិញខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង​ ។

​     ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស​ បានចុះមកដល់រួចឱ្យភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នា​ ។ បន្ទាប់មកភាគីម្ចាស់រថយន្តបង្កម៉ាក Lexus RX330 ព្រមសងថ្លៃខូចខាតទៅលើរថយន្តហាយឡេនឌ័រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print