ភ្នំពេញ៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌង្កោបានដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធនាការធ្វើបច្ចុប្បន្នភាពស្ថិតិការស្នាក់នៅ និងជំរុញការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ ដោយមានការចូលរួមពីលោកអភិបាលរងទទួលបន្ទុក លោកអធិការរង លោកចៅសង្កាត់ ស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលទាំង១៣ និងលោកប្រធាន អនុប្រធាន សមាជិកភូមិទាំងអស់ក្នុងខណ្ឌ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦ មានរយៈពេល២ខែកន្លះ។
កិច្ចការនេះមានសារសំខាន់ណាស់ដើម្បីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានច្បាស់លាស់ និងពិតប្រាកដ៕
ដោយ៖ សហការី
...