អុី​ស្រាអែលផ្គត់ផ្គង់ឧស្ម័នឱ្យអុីតាលីចង់ឱ្យទីក្រុងរ៉ូមទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អុី​ស្រាអែល

ចែករំលែក៖

នាយករដ្ឋមន្ត្រីអុី​ស្រាអែល លោក Netanyahu បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសអុីតាលីរយៈពេលបីថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងបានស្នើឱ្យទីក្រុងរ៉ូមទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អុី​ស្រាអែល។

កាលពីថ្ងៃទី៩ ខែមីនា នាយករដ្ឋមន្ត្រីអុី​ស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអុីតាលីដោយពិភាក្សាអំពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ទីក្រុងរ៉ូម ក្នុងបរិបទនៃការប្តេជ្ញាចិត្តរបស់ទីក្រុងរ៉ូម ក្នុងការកំណត់ការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ី នៅពេលដែលជម្លោះអ៊ុយក្រែនផ្ទុះឡើង។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Netanyahu គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែមីនា។ លោក Netanyahu បាននិយាយថា “ខ្ញុំចង់ឃើញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀតរវាងអុី​ស្រាអែលនិងអុីតាលី។ ខ្ញុំជឿថា ការរឹតបន្តឹងទំនាក់ទំនងជាមួយភាគីអុីតាលីនឹងនាំមកនូវផលប្រយោជន៍ជាវិជ្ជមានដល់ភាគីទាំងពីរ” ។
ចាប់តាំងពីជម្លោះផ្ទុះឡើងក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុនអុីតាលី បានប្តេជ្ញាជំនួសការនាំចូលថាមពលពីរុស្ស៊ី។
នៅខែវិច្ឆិកា ឆ្នាំ 2022អុី​ស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមប្រេងនិងឧស្ម័នពហុជាតិបារាំង TotalEnergies និងប្រេងនិងឧស្ម័នពហុជាតិ Eni (អុីតាលី) ដើម្បីចាប់ផ្តើមការរុករកឧស្ម័នធម្មជាតិ។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី Netanyahu ក៏បាននិយាយផងដែរថា គោលបំណងមួយទៀតនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីអុីតាលីGiorgia Meloni ឱ្យទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអុី​ស្រាអែល។
លោក Netanyahu បាននិយាយថា “ខ្ញុំជឿថាពេលវេលាបានមកដល់សម្រាប់ទីក្រុងរ៉ូម ដើម្បីទទួលស្គាល់ក្រុងហ្សេរូសាឡឹមជារដ្ឋធានីដូនតារបស់ជនជាតិជ្វីហ្វអស់រយៈពេល 3.000 ឆ្នាំ ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាមួយនឹងកាយវិការដ៏ថ្លៃថ្នូរនៃមិត្តភាព”៕

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print