ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធុកម្ពុជា បានលើកយកនូវចំណុច សំខាន់ចំនួន ១០ ដូចខាងក្រោម :
១- វីអូឌីបើកដោយសារមានអាជ្ញាប័ណ្ណ = ដល់បិទការផ្សាយក៏មានការដកអាជ្ញាប័ណ្ណដែរ។ នឹងហើយគឺជាច្បាប់?
២- មានតែបរទេសឈរពីក្រោយខ្មែរដែលជំរុញឲ្យមានសង្គ្រាមនៅកម្ពុជា = បើជាខ្មែរគឺខ្មែរធ្វើអាយ៉ងបរទេសទេដែលបង្កើតសង្គ្រាមនៅកម្ពុជា?
៣- ការបង្កើតសាខាភ្លើងទៀននៅអូស្ត្រាលីមិនគឺជាការពង្រឹងបក្សនៅបរទេសទេឬ? = ហេតុម៉េចបានជាគណបក្សប្រជាជនកម្ពុជាធ្វើមិនបាន?
៤- របស់ដែលហៅថាវេទិកាប្រជាពលរដ្ឋគ្មានសិទ្ធិអ្វីដាក់ទណ្ឌកម្មកម្ពុជារឿងកាត់ទោសជនក្បត់ជាតិទេ = នៅប្រទេសណាក៏ដោយអំពើក្បត់ជាតិជាទោសព្រហ្មទ័ណ្ឌធ្ងន់ធ្ងរ?
៥- ការបិទទិដ្ឋាកាមិនឲ្យមន្ត្រីកម្ពុជាចូល = គឺជាការរំលោភសិទ្ធិមនុស្ស ហើយមិនមែនជាប្រទេសប្រជាធិបតេយ្យទេ?
៦- តើការជេរប្រមាថនិងលាបព័ណ៌លើរឿងបុគ្គលនិងឯកជនភាពរបស់គេ = ជាការគិតគូពីរឿងជាតិឬ?
៧- ការអនុញ្ញាតឲ្យក្រុមបក្សភ្លើងទៀនចូលទៅធ្វើសកម្មភាពនយោបាយបានហើយបិទមិនឲ្យមន្ត្រីបក្សកាន់អំណាចធ្វើសកម្មភាពបាន = គឺជាការលំអៀងនិងរើសអើងនយោបាយ?
៨- បើចោទថាមន្ត្រីគណបក្សប្រជាជនកម្ពុជា ចូលទៅអូស្ត្រាលីចូលទៅជ្រៀតជ្រែកនិងបំបែកបំបាក់សហគន៍ខ្មែរ = ឆ្លុះបញ្ចាំងថាសហគមន៍ខ្មែរនៅទីនោះខ្សោយហើយមន្ត្រីកម្ពុជាខ្លាំង?
៩- មួ សុខហួរ លែងជាតំណាងរាស្ត្រខ្មែរតាំងពី៥ឆ្នាំកន្លងទៅហើយ = កុំនៅអះអាងខ្លួនថាជាតំណាងរាស្ត្រទៀត?
១០- ការកាត់ទោស កឹម សុខា ២៧ឆ្នាំ = អយុត្តិធម៌សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ តែសមស្របចំពោះប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព ៕
ដោយ : សិលា