ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងសហការី នៅព្រឹកថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានទទួលអំណោយរថយន្តសង្រ្គោះបន្ទាន់ចំនួន០២គ្រឿងពី លោក Choi,Yong Chul ស្នងការពន្លត់អគ្គិភ័យ ទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) សំរាប់បំរើការងារក្នុងការជួយសង្រ្គោះដល់ ប្រជាពលរដ្ឋទូទៅនៅទូទាំងខេត្តបាត់ដំបង ដែលមានបញ្ហាជាយថាហេតុណាមួយកើតឡើង។
ពិធីប្រគល់និងទទួលរថយន្តសង្រ្គោះចំនួន០២គ្រឿងពីលោក Choi, Yong Chul បានប្រព្រឹត្តធ្វេីឡេីងនៅក្នុងបរិវេណសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត និងក្នុងនាមកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក Choi, Yong Chul ដែលបានផ្តល់នូវរថយន្តសង្រ្គោះនាពេលនេះ និងសូមគោរពជូនពរ ឯកឧត្តម ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច៕ ដោយ៖សហការី