អុី​រ៉ង់ និង អារ៉ាប៊ីសាអ៊ូឌីត យល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ

ចែករំលែក៖

សេចក្តីថ្លែងការណ៍រួមដែលចេញដោយគណៈប្រតិភូនៃប្រទេសទាំងពីរបន្ទាប់ពីការពិភាក្សាគ្នាបានបញ្ជាក់ថា អុី​រ៉ង់-អារ៉ាប៊ីសាអ៊ូឌីតបានយល់ព្រមបន្តទំនាក់ទំនងការទូត និងបើកស្ថានទូត បេសកកម្មការទូតឡើងវិញនៅក្នុងប្រទេសនីមួយៗក្នុងរយៈពេលពីរខែខាងមុខ។

ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អុី​រ៉ង់បានដកស្រង់សេចក្តីថ្លែងការណ៍រួមដែលចេញដោយគណៈប្រតិភូនៃប្រទេសទាំងពីរបន្ទាប់ពីការពិភាក្សានៅក្នុងប្រទេសចិនដែលបញ្ជាក់ថាអុី​រ៉ង់និងអារ៉ាប៊ីសាអ៊ូឌីតបានព្រមព្រៀងគ្នាក្នុងការបន្តទំនាក់ទំនងការទូត បើកស្ថានទូតឡើងវិញ នេះជារឿងមួយដ៏ល្អសម្រាប់ប្រទេសដែលស្ថិតនៅក្នុងទ្វីបអាស៊ីនេះ។ .សេចក្តីថ្លែងការណ៍រួមក៏ត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត(SPA) ផងដែរ។
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្អាក់បន្ទាប់ពីឧប្បត្តិហេតុនៃក្រុមបាតុករអុី​រ៉ង់វាយប្រហារលើទីស្នាក់ការរបស់បេសកកម្មការទូតអារ៉ាប៊ីសាអ៊ូឌីតក្នុងប្រទេសក្នុងឆ្នាំ 2016 ទាក់ទងនឹងការប្រហារជីវិតរបស់ទីក្រុង Riyadh លើបព្វជិតមូស្លីមនិកាយស៊ីអ៊ីត Nimr al-Nimr ។
កាលពីដើមសប្តាហ៍នេះ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អុី​រ៉ង់លោក Ali Shamkhani បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីតដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានៅក្នុងទំនាក់ទំនងទ្វេភាគី។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរក៏បានថ្លែងអំណរគុណដល់អុីរ៉ាក់ និងអូម៉ង់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការសម្រុះសម្រួលការផ្សះផ្សារវាងទីក្រុងរីយ៉ាដ និងទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ 2021 និងឆ្នាំ 2022 ព្រមទាំងមន្ត្រី និងរដ្ឋាភិបាលចិនដែលបានរៀបចំ និងគាំទ្រការចរចាប្រកបដោយផ្លែផ្កាទាំងនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា រដ្ឋាភិបាលអាមេរិកបានទទួលព័ត៌មានអំពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងអុី​រ៉ង់និងអារ៉ាប៊ីសាអ៊ូឌីតហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយជួយបញ្ចប់ជម្លោះនៅ យេម៉ែន៕

រូប​ថត​:Nournews

...

រូប​ថត​:Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print