ខេត្តរតនគិរី៖ មុខរបរតម្បាញសំលៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរី បច្ចុប្បន្នពុំសូវមានអ្នកផលិតច្រើនដូចមុនទេដោយសាតែពុំមានទីផ្សារសម្រាប់លក់ដូរ។
អ្នកស្រីប៊ឺត ភ្លុនជនជាតិទំពួនវ័យ៥៣ឆ្នាំរស់នៅភូមិភ្នំសង្កាត់យក្សឡោមក្រុងបានលុងខេត្ដរតនគិរីបានឲ្យដឹងថាគាត់បានចាប់យករបរតម្បាញសម្លៀកបំពាក់នេះជាង២០ឆ្នាំមកហើយដោយសាគាត់ស្រឡាញ់ចូកចិត្តហើយបានរៀនពីម្ដាយរបស់គាត់។ អ្នកតម្បាញរូបនោះបានឲ្យដឹងទៀតថាសម្លៀតបំពាក់ដែលគាត់បានផលិតឡើងរួចនោះរួមមាន សំពត់ ប៉ឹង ភួយ និងក្រម៉ា ដែលធ្វើពីអំបោះទិញពីផ្សារបានលុង។
សម្លៀកបំពាក់ខ្លះគាត់ប្រើពេលត្បាញ១០ថ្ងៃតែបើភួយគាត់ត្បាញរយៈពេលដល់ទៅមួយខែទើបរួច។ ហើយលក់ផ្សេងៗពីគ្នាភួយ១លក់ក្នុងតម្លៃ៤០ម៉ឺនរៀល សំពត់មួយលក់១០ម៉ឺនរៀល ប៉ឹងមួយឈុតលក់តម្លៃ៨ម៉ឺនរៀ ក្រម៉ាតូចលក់១ម៉ឺនរៀលក្រម៉ាធំ២ម៉ឺនរៀល។
អ្នកតម្បាញបានត្អូញត្អែថាសូមឲ្យបងប្អូនជិតឆ្ងាយជួយគាំទ្ររនិងទិញសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិចយកទៅប្រើប្រាស់ផងព្រោះសព្វថ្ងៃនេះលក់មិនដាច់ឡើយហើយក្មេងៗក៍គេមិននិយម។
លោកវេន ចឺប្រធានសហគមន៍បឹងយក្សឡោមបានឲ្យ ដឹងថា បច្ចុប្បន្នសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិចបានដាក់តាំងពីកន្លែងលក់នៅរមណីយដ្ឋានបឹងយក្សឡោម ប៉ុន្ដែលក់ពុំសូវដាច់ដូលពេលកន្លងមកទេដោយពុំមានភ្ញៀវមកលេង។ ប្រធានសហគមន៍បានបញ្ជាក់ថាកាលមុនកើតមានជំងឺកូវីដ១៩ភ្ញៀវតែងមកពីបណ្ដាលខេត្ដផ្សេងនាំគ្នាមកលេងច្រើន,អ្នកខ្លះបានទិញសម្លៀកបំពាក់របស់បងប្អូនជនជាតិយកទៅប្រើប្រាស់គឺលក់ដាច់គួរសមដែរតែក្រោយមកលក់មិនសូវដាច់ទេហើយមានពេលខ្លះគឺលក់មិនដាច់សោះក៍មានដែរ។
លោកថុល យុពង្សប្រធានការិយាល័យសិល្បៈនិងទស្សណីភាពនិងទទួលបន្ទុកមរតកវប្បធម៌អរូបីយ៍បានទទួលស្គាល់ថារបរតម្បាញរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរីបានបោះបង់ជាបន្ដបន្ទាប់មែនគឺក្រោយពីអង្កការមួយបានបញ្ចប់បេសកម្មម្យ៉ាងទៀតដោយសាពួកគាត់ត្បាញបានជាសម្លៀកបំពាក់ហើយពុំមានអ្នកទទួលទិញយកទៅលក់បន្ដ។
លោកថុល យុពង្សបានបន្ដថាបច្ចុប្បន្នមុខរបរតម្បាញរបស់ជនជាតិដើមនៅសល់តែបីភូមិប៉ុណ្ណោះគឺភូមិភ្នំ ភូមិឡាប៉ូនិងភូមិសិលសង្កាត់យក្សឡោមក្រុងបានលុង។ចំណែកនៅស្រុកតាវែងស្រុកអូរជុំនិងស្រុកផ្សេងៗទៀតបានបោះបង់ស្ទើទាំងស្រុងទៅហើយដោយសាចំណូលដែលបានពីលក់សម្លៀកបំពាក់នោះពុំអាចផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃបានគ្រវ់គ្រាន់។ លោកបានបញ្ជាក់ថាក្រោយពីពួកគាត់បោះបង់មុខរបរតម្បាញនោះចោលកន្លងមកលោកក៍បាននាំមន្ត្រីចុះទៅជួយពន្យល់ពីគុណតម្លៃនៃកាត្បាញរបស់ពួកគាត់ដែរព្រោះថាជាមរតកវប្បធម៌អរូបិយ៍មួយហើយតម្រូវឲ្យក្រុមយុវជនប្រមូលផ្តុំចូលរួមដើម្បើបានយល់ដឹងដោយតម្រូវឲ្យចាស់ទុំដែលមានចំណេះជំនាញជួយបង្រ្គៀនពួកគេ។
លោកបានបញ្ជាក់ថាកាលពីខែកុម្ភៈឆ្នាំ២០៣ខាងអគ្គបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាមួយដើម្បីចងក្រឯកសាពាក់ព័ន្ធក្រម៉ាប្រពៃណីដើម្បីដាក់ចូលក្នុងបញ្ជីមរតកអរូបិយ៍មនុស្សជាតិទៅអង្កកាUNISCOហើយទន្ទឹមនោះដែរខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដរតនគិរីក៍បានសុំឲ្យបញ្ចូលក្រម៉ារបស់ជនជាតិដើម្បីភាគតិចទៅអង្កការUNISCOផងដែរ៕ដោយ៖ សូរិយា