អាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តព្រៃវែង៖ ជនសង្សយ័២នាក់ត្រូវបានសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួន​បន្ទាប់ពីរកឃើញថាបានចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចទួលព្រះប្រាំ ស្ថិតនៅភូមិខ្នយ ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង។

មន្ត្រីអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា ជនសង្ស័យទាំង២មានឈ្មោះ​ ផុន​សុភស័​ ហៅ​អីុង​  អាយុ​ ២៥ឆ្នាំ​ មុខរបរ​ សន្ដិសុខ​ក្រុមហ៊ុន​ ប្រូធិច​ដែលមាន ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ខ្ចោក​ត្បូង ឃុំ​ពពិស​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ និងឈ្មោះ​ លី​ មីឡា​  អាយុ​ ២៥ឆ្នាំ​ មុខរបរ​ កសិករ​ រស់​នៅ​ភូមិ​ស្គរដាច​ ឃុំ​តាកោ​ ស្រុក​ពោធិរៀង​ ខេត្តព្រៃវែង​។

សមត្ថកិច្ចបន្តទៀតថា ចំណែក​វត្ថុ​តាង​ដែលចាប់យករួមមានដូចជា ម្ស៉ៅក្រាម​ពណ៌​ស​ចំនួន​២កញ្ចប់​តូច ឧបករណ៍​សម្រាប់​ជក់ថ្នាំ១ ទូរស័ព្ទ​ដៃចំនួន​៣​គ្រឿង​ និងប្រាក់​ចំនួន​១៥មឺុនរៀល។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាងត្រូវបាន​ឃាត់ខ្លួន​នៅ​​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្ត​​ដើម្បី​ចាត់​ការ​តាម​ច្បាប់៕

PV1

PV2

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print