ប្លន់ម៉ូតូបានសម្រេច ជនសង្ស័យមានគ្នា៣នាក់គេចខ្លួនដោយសុវត្ថិភាពនៅវិហារសួគ៌

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យចំនួន៣នាក់ជាមួយកាំភ្លើងមួយដើមបានភ្ជង់ប្លន់យកម៉ូតូជនរងគ្រោះ និងវាយឲ្យរងរបួសកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិ-ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ នេះបើតាមការអះអាងពីជនរងគ្រោះ ថាជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកSL ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មិនស្គាលម៉ាក។ ក្រោយធ្វើសកម្មភាពពួកគេបានយកម៉ូតូជនរងគ្រោះមួយគ្រឿងម៉ាកMSX ពាក់ស្លាកលេខ1DF-2818 ជាមួយនិងកាបូបស្ពាយមួយទៀត គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះមានឈ្មោះ ផល ចំរើន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅភូមិក្ដីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់បទល្មើសឈានទៅរកការចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស៕

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print