ភ្នំពេញ : វិស័យកីឡាប្រដាល់ របស់កីឡាករក្បាច់គុនខ្មែរ បាននឹងរីកចម្រើន មានឈ្មោះបោះសំឡេង ខ្លាំងឡើងៗ ជាទីមោទនភាពជាតិ !
សូមបញ្ជាក់ថា, ក្រៅពីអ្នកលេងពូថៅដៃពិឃាត «ធឿន ធារ៉ា» និងជាងកាត់សក់ដៃឯក «ព្រំ សំណាង» ពេលនេះកម្ពុជាមានកីឡាករលេចធ្លោរថ្មីមួយទៀតហើយ ក្នុងចំណោមកីឡាករគុនខ្មែរខ្លាំងៗផ្សេងទៀត នោះគឺ «ឈឿន ល្វៃ» ។
នៅលើសង្វៀនគុនខ្មែរ យប់ថ្ងៃទី១១ ខែមីនានេះ កីឡាករខ្លាំងៗ៣រូប បានផ្ដួលកីឡាករបរទេសឱ្យសន្លប់នៅលើសង្វៀនជាបន្តបន្ទាប់ ខណៈមានទស្សនាផ្ទាល់គាំទ្ររាប់សែននាក់ និងទស្សនាតាមបណ្ដាញសង្គមរាប់លាននាក់ ។ សូមជម្រាបថា, អ្នកលេងពូថៅដៃពិឃាត «ធឿន ធារ៉ា» កីឡាករគុនខ្មែរ បានផ្តួលកីឡាករប្រេស៊ីល បេនតូ ឱ្យសន្លប់ដេកដួលនៅលើសង្វៀនត្រឹមទឹកទី១ប៉ុណ្ណោះ បន្ទាប់ពីប្រើក្បាច់ដ៍មហិមា អស្ចារ្យ ដោយកម្លាំងបច្ចេកទេស។
ក្រៅពី ធឿន ធារ៉ា កីឡាករគុនខ្មែរ ព្រុំ សំណាង ក៍បានប្រើកណ្ដាប់ដៃរបស់ខ្លួនផ្តួលកីឡាករថៃ ព្រះកាយស៊ែង ឱ្យសន្លប់ ត្រឹមទឹកទី១ដូចគ្នាផងដែរ ។ អ្វីដែលប្លែកថ្មីនោះ គឺ «ឈឿនល្វៃ» ដែលជាកីឡាករខ្មែរកំពុងឡើងកូដ ក៍បានផ្តួលកីឡាករថៃ កងមឿងឆាង ឱ្យសន្លប់ក្នុងទឹក១ផងដែរ ។ សូមអបអរកីឡាករគុនខ្មែរ Congratulations Kun Khmer original of Cambodia ៕
ដោយ : សហការី