ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក បានថ្លែងថា សូមស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលបានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺយើងមិនមានការរើសអើងនោះទេ។
ការថ្លែងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២៣ក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំមុខដា ចំនួន៣៥នាក់១៧នាក់ក្នុងនោះមកពីអតីតគណបក្សភ្លើងទៀនចំនួន០៤នាក់ស្រី០២ និងអតីតហ៊្វុន ស៉ិនប៉ិច០៦នាក់ស្រី០១នាក់ សមាជិកគណបក្សប្រជាជនចំនួន២៥នាក់ ស្រី១២នាក់នៅទីស្នាក់ការគណបក្សឃុំមុខដាស្រុករមាសហែក។
លោកបន្តថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំររបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍប្រទេសរីកចម្រើនស្ទើរគ្រប់វិស័យ ។
លោក បានផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹក ពីសំណាក់ លោកសៅសុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក ដល់បងប្អូនសមាជិកសមាជិការដែលបានបញ្ជូលនាពេលនេះផងដែរ។
ជាមួយគ្នានេះ លោកប្រធានគណបក្សស្រុករមាសហែក បានផ្តាំផ្ញើថា សូមឲ្យបងប្អូន ដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាឃុំមុខដា នាពេលនេះ គឺត្រូវតែស្មោះត្រង់និងគណបក្សប្រជាជន បម្រើគោលនយោបាយរបស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថា ចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព នឹងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា អតីតគណបក្សភ្លើងទៀន ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានអះអាងថា
សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង៕ ដោយ៖ សុថាន