ចិនប្រើយុទ្ធសាស្ត្រថ្មីធ្វើឲ្យអាមេរិក ត្រូវពិចារណា លើទណ្ឌកម្មទាំងឡាយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា សភាចិនអនុម័តការតែងតាំង មេទ័ពដែលជាប់ទណ្ឌកម្មអាមេរិក ជារដ្ឋមន្រ្តីការពារជាតិថ្មី។ ការជ្រើសតាំងលោក លី សាងហ្វូ (Li Shangfu) ជាមេទ័ពម្នាក់ដែលរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិថ្មីរបស់ចិន គឺជាសយុទ្ធសាស្ត្រមួយរបស់ចិន បើអាមេរិកចង់មានទំនាក់ទំនងយោធាល្អជាមួយចិន គឺត្រូវតែលុបទណ្ឌកម្ម។

ការតែងតាំងរបស់លោក លី ត្រូវបានអនុម័តនាថ្ងៃអាទិត្យនេះ បន្ទាប់ពីសភាតំណាងប្រជាជនចិន បានបោះឆ្នោតក្នុងសំឡេងលើសលប់គាំទ្រ ការតែងតាំងរូបលោក ដោយនាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) សម្រាប់គណៈរដ្ឋមន្រ្តីថ្មីនៃប្រទេសចិន។ លោក លី សាងហ្វូ បានស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក ចាប់តាំងពីឆ្នាំ២០១៨មក ជុំវិញការទិញយន្តហោះចម្បាំង និងគ្រឿងបរិក្ខារយោធាពី ក្រុមហ៊ុននាំចេញអាវុធរបស់រុស្ស៉ី Rosoboronexport។
ក្នុងគណៈរដ្ឋមន្រ្តីចិនថ្មី អ្នកដែលនៅរក្សាមុខតំណែងដដែល រួមមានដូចជា លោក ចិន យីស៉ីន (Chen Yixin) រដ្ឋមន្រ្តីក្រសួងសន្តិសុខរដ្ឋ, លោក វ៉ាង សៀវហុង (Wang Xiaohong) រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ, លោក ឈីន កាង (Qin Gang) រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី ហឺ រ៉ុង​ (He Rong) រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print