តាំងពីឆ្នាំ២០១៦ ទើបតែថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអ្នកថតរូប ខណៈទាត់បាល់ត្រូវភ្លៅកក្រើក facebook

ចែករំលែក៖

ភ្នំពេញ៖ វីដេអូនៃការទាត់បាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃកម្ពុជា កាលពីឆ្នាំ២០១៦ ត្រូវអ្នកថតវីដេអូម្នាក់ចំកណ្ដាលភ្លៅ បានផ្ទុះការចាប់អារម្មណ៍ឡើងវិញនៅលើបណ្ដាញសង្គម Tik Tok និងត្រូវបាននាយករដ្ឋមន្ត្រីយកមកចែករំលែកលើទំព័រតេឡេក្រាមរបស់សម្ដេច។

កាលនោះគេគ្រប់គ្នាថា សម្ដេចតេជោ ទាត់ខុសទីបានជាត្រូវអ្នកថត តែការពិតទើបតែត្រូវបានសម្ដេចតេជោបញ្ជាក់នារសៀលថ្ងៃទី១២ ខែមីនានេះ ថាគឺជាចេតនារបស់សម្ដេចតែម្ដងតាមអ្នកឱ្យយោបល់ពីក្រោយ។

ក្នុងទំព័រតេឡេក្រាមសម្ដេចតេជោសរសេរថា៖ «ធ្វើដំណើរតាមខេត្តឃើញក្មេងលេងបាល់ចុះទាត់សាកល្បងដោយបាល់ពិន័យ ១១ម៉ែត្រតែក្មេងអ្នកចាំទីចាប់បានទាំងអស់។ បាល់ចុងក្រោយចូលចំកណ្តាលភ្លៅអ្នកកាន់កាមេរ៉ាទៅវិញតែជាចេតនាទាត់តម្រង់តែម្តង បន្ទាប់ពីយោបល់អ្នកនៅខាងក្រោយ។ រូបភាពនេះនៅក្នុងខេត្តព្រះវិហារឆ្នាំ២០១៦»។

បុរសដែលត្រូវសម្ដេចតេជោទាត់បាល់ចំនោះមានឈ្មោះ វណ្ណ សុរ័ត្ន បច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយក។ បច្ចុប្បន្នគាត់មានភរិយា និងកូនមួយរូបផងដែរ។

សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវ រឿងរ៉ាវអតីតកាលជាច្រើន តាមរយៈ ប្រព័ន្ធតេឡេក្រាម ដែលធ្វើឲ្យ ប្រជាពលរដ្ឋមានការចាប់អារម្មណ៍ ដោយសារសម្ដេច មានប្រជាប្រិយភាព ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print