ប្តីទាញកាំបិតកាប់ប្រពន្ធ៥កាំបិតដេកដួលក្នុងថ្លុកឈាម រួចរត់ឡើងលើផ្ទះចងកសម្លាប់ខ្លួនបាត់ សមត្ថកិច្ចសង្ស័យជារឿងប្រចណ្ឌ

ចែករំលែក៖

ខេត្តព្រៃវែង ៖ បុរសម្នាក់បានកាប់ប្រពន្ធជាច្រើនកាំបិតខ្វែវ រហូតបណ្តាលឱ្យស្ត្រីជាប្រពន្ធដេកដួលសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាម។ បន្ទាប់មកទើបបុរសរូបនោះរត់ឡើងទៅលើផ្ទះ ចងកសម្លាប់ខ្លួនរហូតស្លាប់បាត់បង់ជីវិត ដោយមិនដឹងថា តើប្តីប្រពន្ធទាំង២នាក់នេះមានរឿងអ្វីនឹងគ្នានោះទេ។

ហេតុការណ៌នៃអំពើហិង្សានៅក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១២ ខែមីនា នៅចំណុចផ្ទះរបស់ឈ្មោះគល់ សែន ស្ថិតក្នុងភូមិទន្លេជ្រៃខ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ជនបង្កដែលត្រូវជាប្តីមានឈ្មោះ ឃាម ឃន អាយុ៤៦ឆ្នាំ បានចងកស្លាប់នៅលើផ្ទះ។ ចំណែកស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះ ហឿន សុភា អាយុ៤០ឆ្នាំ ត្រូវបុរសជាប្តីកាប់ត្រូវចំនួន៥កាំបិតខ្វែវ គឺត្រូវចំក្បាល២ កំបិត,ត្រចៀកឆ្វេង១កាំបិត,ស្មាស្តាំ១កាំបិតនិងថ្លើមដៃស្តាំ១កាំបិត ហើយត្រូវបានសាច់ញាតិបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញភ្លាមៗដើម្បីសង្គ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះនិងប្តីជាជនបង្ករស់នៅជាមួយគ្នាតែ២នាក់ប្តីប្រពន្ធប៉ុណ្ណោះ ចំណែកកូនៗគេមានប្តីប្រពន្ធនិងបែកផ្ទះរស់នៅរៀងៗខ្លួនអស់ហើយ។ នៅយប់មុនពេលកើតហេតុនោះ ស្ត្រីរងគ្រោះនិងប្តីបាននាំគ្នាទៅអង្គុយលេងនៅផ្ទះឈ្មោះ គល់ សែន ដែលជាញាតិជិតខាង ហើយមិនដឹងថាមានរឿងទាស់ទែងគ្នាអ្វីនោះទេ ស្រាប់តែបុរសជាប្តីបានស្ទុះទៅយកកាំបិតខ្វែវមកកាប់ស្ត្រីជាប្រពន្ធត្រូវ១កាំបិត។ ភ្លាមនោះប្រពន្ធបានស្ទុះរត់គេចតែត្រូវប្តីរត់ដេញតាមពីក្រោយកាប់ត្រូវផ្ទួនៗ៤កាំបិតទៀតបណ្តាលអោយដួលដេកនៅក្នុងថ្លុកឈាម។

ពេលឃើញប្រពន្ធដួលដេកលែងដឹងខ្លួនបែបនេះ បុរសជាប្តីស្មានតែប្រពន្ធស្លាប់ហើយទើបរត់ទៅផ្ទះចងកសម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែស្ត្រីជាប្រពន្ធមិនទាន់ស្លាប់ទេ ត្រូវបានញាតិជិតខាងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញភ្លាមៗក្រោយកើតហេតុ។

...

លោកស្រី ព្រាប សាវី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសាកសពជនបង្ក ឃើញថាពិតជាបានស្លាប់ដោយសារតែចងកសម្លាប់ខ្លួនពិតមែន។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានសាច់ញាតិបញ្ជូនទៅភ្នំពេញបាត់ ហើយគ្មានកូនចៅនៅផ្ទះជាមួយទៀត។ ដោយឡែកអ្នកជិតខាងដែលនៅក៏គ្មានអ្នកណាស្ថិតនៅក្នុងពេលកើតហេតុ ដូច្នេះទើបគេមិនអាចដឹងបានថា ករណីហិង្សានេះកើតឡើងដោយសារមូលហេតុអ្វីអោយពិតប្រាកដ ប៉ុន្តែបើតាមការសន្និដ្ឋានបឋម គឺអាចពាក់ព័ន្ធរឿងប្រចណ្ឌច្រើនជាង៕ ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print