អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រកាសថា ឆ្នាំ២០២២ ជនបរទេសល្មើសច្បាប់ជិត៦០០០នាក់ត្រូវបានដេញចេញពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃបានឱ្យដឹងក្នុងរបាយការណ៍មួយថា នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះសមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​ចាប់ខ្លួន ​និងបណ្តេញចេញជនមបរទេសឲ្យទៅប្រទេសពួកគេវិញជិត៦ ០០០នាក់​ដែលមកពី ៤២សញ្ជាតិ ខណៈជនបរទេសមួយចំនួនទៀតកំពុងលាក់ខ្លួន ​ហើយអាជ្ញាធរកំពុង​ស្រាវជ្រាវ​ស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។

យោងតាមរបាយការណ៍ របស់អគ្គនាយករដ្ឋានអន្តោ ប្រវេសន៍ ដែលបានចែកជូនដល់​អ្នក​សារ​ព័ត៌មាន​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ​និង​លើកទិស​ដៅអនុវត្ត​ឆ្នាំ២០២៣ របស់​អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ​ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រោម​អធិបតីភាពលោកសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញថា មាន​ជន​បរទេស ៥.៨២៥នាក់ មកពី៤២សញ្ជាតិ ដោយក្នុងនោះជនជាតិថៃ,ចិន និងវៀតណាមច្រើនជាងគេ ហើយ​ការ​ចាប់​បញ្ជូនពួកគេទៅប្រទេសវិញនេះ​ គឺមកពីពួកគេចូលធ្វើការនៅស្រុកខ្មែរពុំមានឯកសារ​ត្រឹមត្រូវ ​និងប្រព្រឹត្តបទល្មើសជាដើម។

ទាក់ទងនិងការចាប់ខ្លួន និងបណ្តេញជនបរទេសចេញពីប្រទេសកម្ពុជានេះដែរ​ នាយឧត្តមសេនីយ៍ កែវ វណ្ណថន​ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ផងដែរថា ការដែលនគរបាល​អន្តោប្រវេសន៍ចាប់ខ្លួន ​និងបណ្តេញជនបរទេសទាំងនោះ ចេញគឺដោយសារពួកគេបានប្រព្រឹត្តខុស​និងច្បាប់នៅកម្ពុជា ​ដូចជាការចូលមកធ្វើការងារដោយពុំមានឯក ​សារត្រឹមត្រូវ និងលួចចូល​ស្រុកខ្មែរតាមផ្លូវកាត់ជាដើម។

នាយឧត្តមសេនីយ៍អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា​ ក្រៅពីចាប់ខ្លួន និងបណ្តេញពួកជន​បរទេស​ននោះចេញពីកម្ពុជាហើយក៏នៅមានជនបរទេស​ មួយចំនួនទៀត​ កំពុងលាក់ខ្លួនផងដែរ ប៉ុន្តែ​អាជ្ញាធរកំពុងស្រាវ ជ្រាវ​តាមចាប់ផងដែរ។ ពោលគឺអាជ្ញាធរមានសមត្ថកិច្ចមិនអនុញ្ញាតឲ្យពួកគេរស់នៅដែលខុសច្បាប់នោះឡើយ។

កាលពីឆ្នាំ២០២២កន្លងទៅនេះដែរ ជនបរទេសដែលបានជាប់ពន្ធនាគារនៅកម្ពុជា គឺមាន​ចំនួន ១.៦១២នាក់ មកពី៤៥សញ្ជាតិ ​ដោយក្នុងនោះមានជនជាតិវៀតណាម ចិន ​និងថៃច្រើនជាងគេ។ ដោយ ឡែកជនបរទេសរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ​មានចំនួន២៨២នាក់ ដោយក្នុង​នោះស្លាប់ចំនួន២២៣ នាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print