ក្លឹបបាល់ទាត់បក្សីអង្គរ គឺជាក្រុមបាល់ទាត់ដែលមានកីឡាករវ័យចំណាស់ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដើម្បីសុខភាព

ចែករំលែក៖

ខេត្តសៀមរាប ៖ ដោយមើលឃើញពីភាពចាំបាច់នៃការលេងកីឡាដើម្បីសុខភាព លោក អ៊ុក ពិសិដ្ឋ ក៏មានគំនិតផ្តួចផ្តើមប្រមែប្រមូលអតីតកីឡាករ ឬចាស់ៗដែលនិយមចូលចិត្តលេងកីឡា ឬមន្ត្រីចូលនិវត្តន៍ពីការងារក្តី និងមិនទាន់ចូលនិវត្តន៍ក្តី មកនាំគ្នាលេងកីឡាឡើងវិញដើម្បីសុខភាព។ ក្រុមនេះបានកកើតឡើងក្នុងខេត្តសៀមរាបតែម្តងចាប់តាំងពីឆ្នាំ២០១៤មក និងសម្រេចដាក់ឈ្មោះក្រុមថា ក្រុមបាល់ទាត់វ័យចំណាស់បក្សីអង្គរ គឺជាក្រុមបាល់ទាត់ដែលមានកីឡាករវ័យចាប់ពីអាយុ៤០ឆ្នាំឡើងទៅ។

“ក្រុមបាល់ទាត់វ័យចំណាស់បក្សីអង្គរ” ក៏មានសកម្មភាពយ៉ាងផុសផុលជាខ្លាំងដូចជា ការចូលរួមប្រកួតពានរង្វាន់

វ័យចំណាស់ក្នុងខេត្ត ពានរង្វាន់ក្រៅខេត្ត រហូតការប្រកួតមិត្តភាពក្រៅប្រទេស ដូចជានៅប្រទេសថៃ ឡាវជាដើម។

ថ្មីៗនេះដោយពិនិត្យឃើញថា វិស័យកីឡាកាន់តែផុសផុល ជាពិសេសគឺកីឡាបាល់ទាត់ ដែលអាចចូលរួមបានទាំងកុមារ យុវវ័យ និងមនុស្សចាស់ លោក អ៊ុក ពិសិដ្ឋ ក៏មានទស្សនវិស័យមួយដោយបង្កើតយុទ្ធនាការ “ភូមិមួយកីឡាករខ្លាំងមួយ” ក្នុងគោលបំណងគឺផ្តល់ជូនកុមារដែលស្នេហាវិស័យកីឡាតាមសហគមន៍នូវឯកសណ្ឋាននិងសម្ភារៈកីឡាសម្រាប់ហ្វឹកហាត់ដើម្បីអោយកុមារទាំងនោះដែលទំនេរពីការសិក្សាបានចូលរួមលេងកីឡាឲ្យបានច្រើនក្នុងន័យបានវៀរចាកពីគ្រឿងញៀន។

យុទ្ធនាការនេះមានការចូលរួមនិងមានការចាប់អារម្មណ៍ពីសប្បុរសជនជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសបំផុតផងដែរគឺការជួយជ្រោមជ្រែងជាគំនិតក្តី បច្ចេកទេសក្តី និងថវិកាក្តីពីលោកគ្រូ ប៉ែន ផាត (រហស្សនាម ពស់កេងកង) អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានាទសវត្ស៦០-៧០។

ការទទួលជំនួយមកជាហូរហែរទោះតិចក្តីច្រើនក្តី ហើយការចាត់ចែងជំនួយទាំងនោះទៅតាមលំដាប់លំដោយ ឬតាមសំណើពីសហគមន៍ យើងមានគម្រោងផ្តល់ជូនគ្រប់ស្រុក ឬតាមសហគមន៍ក្នុងខេត្តសៀមរាប ឬខេត្តដែលជាប់ព្រំដែនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារជាដើម ៕

ដោយ ៖ សិលា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print