ម៉ូតូសណ្ដោងរ៉ឺម៉កបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យម៉ូតូមួយគ្រឿងបើកបុករបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល: ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យម៉ូតូមួយគ្រឿងបើកលឿនមកបុកបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល២នាក់។        ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី   ត្រង់ចំណុចលើផ្លូវជាតិលេខ២១A ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ម៉ូតូបង្កជាប្រភេទម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក citi plus ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រីឯម៉ូតូមួយគ្រឿងទៀតម៉ាកSUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1II-4408 អ្នកបើកបរឈ្មោះ គូ យ៉ាងហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ (របួសធ្ងន់) និងមានអ្នករួមដំណើរចំនួន០១ នាក់ ឈ្មោះ ស៊ីណា ប៉ាវ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ (របួសស្រាល) ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាក citi plus ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ម៉ូតូសណ្តោងរ៉ឺម៉កបើកបរមានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ស្របពេលនោះក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1II-4408 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកបរឈ្មោះ គូ យ៉ាងហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ (របួសធ្ងន់) និងមានអ្នករួមដំណើរចំនួន ០១ នាក់ ឈ្មោះស៊ីណា ប៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ (របួសស្រាល) ម៉ូតូបើកបរគ្មានភ្លើងចង្កៀងបំភ្លឺផ្លូវ មានទិសដៅពីកើត មកលិច ។ ចំណែកអ្នករបួសទាំងពីរនាក់ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុករណីខាងលើ៖ បណ្ដាលមកពីអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកម៉ូតូបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរម៉ូតូគ្មានភ្លើងចង្កៀងបំភ្លឺផ្លូវនៅពេលយប់៕ ដោយស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print