លោក មាស សុផល ធ្វើដំណើរតាមឧទ្ធម្ភាគចក្រដើម្បីត្រួតពិនិត្យសកម្មភាព និងបទល្មើសព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះ មន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន ក្រោមកិច្ចសហរហការ និងគាំទ្រដោយអង្គការសម្ព័នមិត្តសត្វព្រៃ (Wildlife Alliance) ដឹកនាំដោយលោក មាស សុផល ធ្វើដំណើរតាមឧទ្ធម្ភាគចក្រដើម្បីត្រួតពិនិត្យសកម្មភាព និងបទល្មើសព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិរួមមាន ឧទ្យានជាតិគីរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល។

ដំណើរទស្សនកិច្ចលើអាកាសនេះក៏ជាផ្នែកមួយនៃការប្រមូលព័ត៍មានដែលកើតមាននៅលើភូមិសាស្ដ្រជាក់ស្ដែងដើម្បីប្រើប្រាស់សម្រាប់ការរៀបចំផែនការណ៍យុទ្ធសាស្ដ្រ និងផែនការគ្រប់គ្រងសម្រាប់តំបន់ការពារធម្មជាតិនិមួយៗផងដែរ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print