ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៥៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់មនុស្ស ១៦នាក់ (ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់មនុស្ស ១៩នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ (ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមីនា រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក (Ice) ស្មេីនិង ២០៦,១២ក្រាម និង៧កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះនគរបាល ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព មានដូចខាងក្រោម៖
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៩៧ក្រាម។
២ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៨៥ក្រាម។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ២៥,៩៦ក្រាម។
៤ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៥ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១២៣,០៤ក្រាម។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ៥ករណី ឃាត់ ៨នាក់
ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ២១,៧០ក្រាម។
៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,២៣ក្រាម។
៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។
៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៧កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៧,៣៤ក្រាម។
២ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៩៥ក្រាម។
៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២៥,០៨ក្រាម ៕ដោយ៖សហការី
រូបភាព៖ឯកសារ