លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេ​​ង បានអនុញ្ញាតឱ្យ អតីតប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣:០០ រសៀល នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេ​​ង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត LIU Yunguo ប្រធានកម្មវិធី Global Health នៃសាកលវិទ្យាល័យ Duke Kunshan នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអតីតប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងការសិក្សា ស្រាវជ្រាវ រវាងសាកលវិទ្យាល័យ Duke Kunshan និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៥៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៤៩%៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print