សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ

ចែករំលែក៖

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាល ទៅគឺជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាស

អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថាមានគណបក្សខ្លះបាននិយាយថាគណបក្សគេជានិមិត្តរូបនៃការផ្លាស់ប្តូរ តែសូមបញ្ជាក់នៅទីនេះថា គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាលទៅវិញទេដែលជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចបន្តថា ឥឡូវយើងគួរតែហ៊ាននិយាយច្បាស់ៗថា គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្តូរពិតប្រាកដ។ 

សម្តេចបន្តថាហេតុអ្វីបានជាគណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាលហ៊ានអះអាងថា យើងគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ យើងបានឃើញជាក់ស្ដែងរួចហើយតើ ការផ្លាស់ប្ដូរពីវាលពិឃាតមកកាន់ការ រស់រានមានជីវិតឡើងវិញ ការផ្លាស់ប្ដូរពីសង្គ្រាមមកកាន់សន្តិភាព ការផ្លាប់ប្ដូរពីភាពក្រីក្រមកស្ថានភាពដែលប្រទេសមួយមានប្រាក់ចំណូលមធ្យមកម្រិតទាប ការផ្លាស់ប្ដូរទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ហើយនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងអាចចេញផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ទាំងនេះជាការផ្លាស់ប្ដូរមានចរិតជាក់ស្ដែងនិយមដែលយើងបានឃើញ!ដូច្នេះពីថ្ងៃនេះទៅយើងត្រូវតែហ៊ានប្រកាសថាគណបក្សប្រជាជនដឹកនាំរដ្ឋាភិបាលគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរពិតប្រាកដ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print