ត្មាតត្នោត​ ជាប្រភេទជិតផុតពូជបំផុត ( CR ) លើពិភពលោក ភាគច្រើនរស់នៅតាមតំបន់ ព្រៃក្បោះ និងព្រៃពាក់កណ្ដាលស្រោង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថា​ន​ នៅថ្ងៃព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​ត្មាតត្នោត Slender-billed Vulture មានឈ្មោះវិទ្យាសាស្ត្រ Gyps tenuirostris ជាប្រភេទជិតផុតពូជបំផុត ( CR ) លើពិភពលោក។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ត្មាតត្នោត​ ក្នុងបញ្ជីក្រហម IUCN មានការកត់ត្រា ភាគច្រើននៅតំបន់ភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា៖ ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង ច្រើនរស់នៅតាមតំបន់ ព្រៃក្បោះ និងព្រៃពាក់កណ្ដាលស្រោង ហើយមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង។ 

បន្ថែមពីនេះ​ ក្រសួង​ក៏បានបញ្ជាក់ដែរថា​ វាមានដងខ្លួនពណ៌ត្នោត កវែង និងក្បាលខ្មៅ ចំពុះស្តើងវែងជាងត្មាតដទៃ រោម ក និងចុងខ្នងពណ៌ស ហើយការរស់នៅរបស់វាមិនខុសពីត្មាតផ្សេងៗទៀតនោះទេគឺ រស់នៅជាហ្វូង និងស៊ីសាកសពជាអាហារ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print