ខេត្តកែប៖ យោងតាមផេកផ្លូវការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងថាកោះទន្សាយជាដែនកោះដែរមាន៧គ្រួសាររស់នៅ អ្នកទេសចរណ៍អាចទស្សនាទិដ្ឋភាពស្រស់ស្អាតពី ឧទ្យានជាតិកែប និងទីក្រុងកែបនៅពេលយប់ ទីនេះមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ស្អាត ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន ស្ទូចត្រីនៅជុំវិញកោះ មើលផ្កាថ្ម និងបរិភាគគ្រឿងសមុទ្រស្រស់ ដោយប្រាប់សហគមន៍ជាមុន។ ទីនេះហាក់នៅមិនឆ្ងាយពី ផែចំណតទូកនៃខេត្តកែបប៉ុន្មានទេ អ្នកគ្រាន់តែធ្វើដំណើរប្រមាណ ៣០នាទី ពីចំណតទូក ពេលទៅដល់អ្នកនឹងបានឃើញធ្នេរខ្សាច់ វែងអមជាមួយដើមដូងជាជួរៗ ឈររង់ចាំស្វាគមន៍ពួកយើងទៅសម្រាកលំហែទីនេះ ៕
ដោយ៖ចន្ទ លីហ្សា
...