សមត្ថកិច្ចឃាត់រថយន្ត១៦គ្រឿងសង្ស័យកែច្នៃខុសបច្ចេកទេសបំពង់សុីម៉ាំងលាន់លឺខ្លាំងរំខានដល់ពលរដ្ឋ

ចែករំលែក៖

​    ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចចម្រុះ​ នៃអធិការដ្ឋានខណ្ឌឬស្សីកែវ​ បានចេញល្បាតតាមដងផ្លូវ​ និងឃាត់រថយន្តប្រមូលផ្ដុំគ្នានៅស្ថានីយប្រេងមួយកន្លែង​ សរុបចំនួន១៦គ្រឿងដោយសង្ស័យកែច្នែរថយន្តបំពង់​សម្លេងខុសបច្ចេកទេស(ស៉ីម៉ាំង​ប្រែន)​តែខាងអ្នកបើកបររថយន្តមិនព្រមសហការណ៍​ ទេីបកងកម្លាំងប្រើធម៍ក្ដៅយករថយន្តមកស្ទួចយករថយន្តទៅពិនិត្យតាមស្ដង់ដាបង្ក ការភ្ញាក់ផ្អើលកាលវេលាម៉ោង៩​យប់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣​ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ  សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ។

    អធិការខណ្ឌឬស្សីកែវ​ លោក ហ៊ាង ថារ៉េត បានបញ្ជាក់ដឹងថា​ យោងតាមកិច្ចប្រជុំឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទាំង១៤ខណ្ឌនិងផ្នែកជំនាញការិយាល័យចរាចរណ៍ផ្លូវគោកត្រូវឃាត់រថយន្តឬម៉ូតូកែច្នៃខុសបច្ចេកទេសត្រូវឃាត់ជាបន្ទាន់ហើយបានចាត់កងកម្លាំងខណ្ឌធ្វើការបង្រ្កាបប្រសិនឃើញ ដែលធ្វើឱ្យសំឡេងប៉ះពាល់​ដល់ពលរដ្ឋ​ ។ 

    ជាក់ស្ដែងនៅម៉ោង៩និង០០នាទីយប់ថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣​ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ច​ខណៈកងកម្លាំងកំពុងល្បាតផង​ទេីបចុះទៅភ្លាមៗ​ ក៏ឃេីញមានរថយន្តកែច្នៃបំពង់សុីម៉ាំងប្រមូលផ្ដុំនៅស្ថានីយប្រេងខាងលេី​ ទេីបកម្លាំងជំនាញបានចុះទៅដេីម្បីឃាត់រថយន្ត​ តែម្ចាស់រថយន្តមិនព្រមសហការនិងមានបំណងបើករថយន្តចេញពីស្ថានីយប្រេង​ ក៏ត្រូវកងកម្លាំងនគរបាលខណ្ឌឬស្សីកែវ​ ប្រើធម៍ក្ដៅឡោមព័ន្ធរថយន្តមិនឱ្យបើកចេញនិងទាក់ទងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីយករថយន្តស្ទួច​ ។ 

    លោកអធិការខណ្ឌឬស្សីកែវ​ បានបញ្ចាក់ទៀតថា​ ក្នុងប្រតិបត្តិការ​បង្ក្រាបក្រុមរថយន្តកែច្នៃបំពង​សម្លេងខុសបច្ចេកទេស(ស៉ីមាំង​ប្រែន)​ ​នៅទីសាធារណៈ​នៅក្នុងភូមិសាស្ត្រខណ្ឌ​ប្ញស្សីកែវ​ បានឃាត់រថយន្ត សរុបចំនួន១៦គ្រឿង​រួមមាន​ ៖​ 

1,ម៉ាកHONDA FIT ពណ៍ក្រហម ស្លាកលេខPP-5155

2,ម៉ាកBM ពណ៍ខៀវ ស្លាកលេខភ្នំពេញ 2B-8703

3,ម៉ាក SUBARU BRZ ពណ៍ខ្មៅ ស្លាកលេខ កម្ពុជា KUN0707 

4,ម៉ាក BMW ពណ៍ ស គ្មានស្លាកលេខ

5,ម៉ាកHONDA CIVIC ពណ៍ប្រផេះ ស្លាកលេខភ្នំពេញ 2AD-3713

6,ម៉ាកBMW ពណ៍លឿង ស្លាកលេខ ភ្នំពេញ 2P-0737

7,ម៉ាក BMW ពណ៍ខៀវ ស្លាកលេខភ្នំពេញ 2P-7191

8,ម៉ាក BMW ពណ៍ផ្កាឈូក ស្លាកលេខ ភ្នំពេញ 2T-7188

9,ម៉ាក ACURA ILXពណ៍ស ស្លាកលេខភ្នំពេញ2AJ-0212

10,ម៉ាក HONDA CIVIC ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ2H-6660

11,ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៍ផ្ទៃមេឃ ស្លាកលេខ កំពង់ស្ពឺ KPS1350

12,ម៉ាកHONDA ពណ៍ប្រផេះ ស្លាកលេខកណ្តាល 2B-5456

13,ម៉ាក ACURA INTECRA ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 2V-3122

14,ម៉ាក FORD MUSTANG គ្មានស្លាកលេខ 

15,ម៉ាក HONDA CIVIC ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 2O-1031

16,ម៉ាកBMW ពណ៍ទឹកប្រាក់ស្លាកលេខភ្នំពេញ2AF-2665 ។ 

  បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ច​ជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្ទួច​ និងនាំយករថយន្តកែច្នៃទាំង១៦គ្រឿងខាងលេីនេះទៅរក្សាទុកជាបណ្ដោះអាសន្ន​ ៕ ដោយ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print