មេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង ពិសាស្រាបៀរជាមួយគ្នាក្រោយជំនួបពិភាក្សា

ចែករំលែក៖

កាលពីថ្ងៃទី១៦ ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានទទួលទានអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានចំនួនពីរ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី និងសន្និសីទសារព័ត៌មានរួមគ្នាមក។

យោងតាម Nikkei Asia មេដឹកនាំទាំងពីរនិងភរិយាបានទទួលទានអាហារនៅភោជនីយដ្ឋាន Yoshizawa និងភោជនីយដ្ឋានបែបលោកខាងលិចដ៏យូរអង្វែង Rengatei ក្នុងសង្កាត់ Ginza ដ៏ធំរបស់ទីក្រុងតូក្យូ។
អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោកYoon និងភរិយា Kim Keon-hee បានមកដល់ភោជនីយដ្ឋាន Yoshiwaza នៅម៉ោងប្រហែល 7:40នាទីយប់។ នាយករដ្ឋមន្ត្រី Kishisa និងលោកស្រី Yuko Kishida បានស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងនិងភរិយា។ មនុស្ស ៤ នាក់ទទួលទានអាហារនៅបន្ទប់បរិភោគអាហារបែបប្រពៃណីជប៉ុន “horigotatsu” ដែលជាកន្លែងមានអ្នកបកប្រែ។
ប្រភពជិតដិតនឹងបញ្ហានេះបាននិយាយថា លោក Kishida និងលោក Yoon បានរីករាយនឹងការពិសា ស៊ូគីយ៉ាគី hot pot និងគុយទាវ udon រួមជាមួយនឹងស្រាបៀរ និងស្រាសនៅភោជនីយដ្ឋានទីមួយ។
បន្ទាប់មក ពួកគេបានផ្លាស់ទៅភោជនីយដ្ឋាន Rengatei ហើយរីករាយនឹងម្ហូបបែបបស្ចិមប្រទេសដូចជា Tonkatsu (សាច់ជ្រូកចិញ្ច្រាំ) និងអង្ករហាយ៉ាស៊ី (ម្ហូបសាច់គោ និងបន្លែចម្អិនក្នុងទឹកជ្រលក់ demi-glace ។
ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានគេនិយាយថា បានបញ្ជាទិញ omurice (ពងមាន់បែបប្រពៃណីជប៉ុន) ដែលជាមុខម្ហូបដែលគាត់ចាប់អារម្មណ៍ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់ទៅកាន់ទីក្រុងតូក្យូ។
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានជួបប្រជុំទ្វេភាគីនៅទីក្រុងតូក្យូកាលពីថ្ងៃទី 16 ខែមីនា។ នេះជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់មេដឹកនាំកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១១មក៕ដោយធីរីណា

...

រូប​ថត​ : Mekongasean

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print