ព័ត៌មាន​បឋម៖​ ​បុរស​ជនជាតិ​ចិន​ម្នាក់ស្លាប់​ ​សង្ស័យ​លោត​សម្លាប់ខ្លួនពីលើ​សណ្ឋាគារ​យីហោ”ឡាយ​ជូ​ស” ក្រុង​​​ព្រះ​សីហនុ​ ខណៈឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់

ចែករំលែក៖

ខេត្ត​​ព្រះ​សីហ​នុ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​គួរឱ្យរន្ធត់មួយ​បានកេីតឡេីង​ បន្ទាប់ពី​មានករណី​បុរស​ជនជាតិ​ចិន​ម្នាក់ត្រូវបានគេ​សង្ស័យ​ថាលោតសម្លាប់ខ្លួនឯង​ពីលើ​សណ្ឋាគារ​យីហោ”ឡាយ​ជូ​ស”​ បណ្ដាលឱ្យ​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។

យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ បានឱ្យដឹងថា​ ករណីខាងលើនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​ ១២ថ្ងៃត្រង់​ថ្ងៃ​សុក្រ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ ស្ថិត​នៅ​ក្នុងភូមិ​០៣ សង្កាត់​លេខ​២ ក្រុង​​​ព្រះ​សីហ ​ខេត្ត​ព្រះសីហនុ​។

ប្រភពដដែលបន្តថា​ ភ្លាមនោះ​គេឃើញ​កម្លាំងសមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅធ្វើអន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ និង​ធ្វើ​កោសល្យវិច័យ និង​ពិនិត្យ​ជាក់ស្តែង​ដេីម្បី​រកមូលហេតុ​នៃការស្លាប់របស់ជនរងគ្រោះ។ 

សូមជម្រាបថា​ ក្នុងហេតុការណ៍នេះដែរ​ គេឃើញ​កម្លាំង​សមត្ថកិច្ចជំនាញ​ក្រោយធ្វើ​កោសល្យ​វិ​ច័យ​រួច​ហើយនោះ​ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់យក​ទៅសាកសួរនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុផងដែរ។

ដោយឡែក​សាកសពជនរងគ្រោះ​នៅមិនទាន់​ស្គាល់អត្ត​ស​ញ្ញាណនៅឡើយ​នោះទេ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print