កម្លាំងទាហានជើងទឹករុស្ស៊ីព្យាយាម ទៅស្រង់យន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិក

ចែករំលែក៖

សពយន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិកបានធ្លាក់នៅតំបន់សមុទ្រខ្មៅ ត្រូវបានគេរកឃើញបំណែកមានចម្ងាយប្រមាណ២៦០គីឡូម៉ែត្រពីតំបន់គ្រីមៀ។ នៅពេលនេះមាននាវារុស្ស៊ី ៨គ្រឿងនៅតំបន់ដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកធ្លាក់។

ក្នុងព្រិត្តិការណ៍ពាក់ព័ន្ធនោះដែរ ក្រសួងការពារជាតិរុស្ស៉ីនាថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីលោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានផ្តល់មេដាយកិត្តិយសដល់ក្រុមពីឡុតរបស់យន្តហោះចម្បាំងរុស្ស៉ី Su-27 ចំនួន២គ្រឿង ដែលហោះស្ទាក់យន្តហោះដ្រូនយោធាអាមេរិកមួយគ្រឿង នៅលើផ្ទៃអាកាសនៃសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ។
យន្តហោះដ្រូនអាមេរិក ដែលមានប្រភេទ MQ-9 Reaper បានធ្លាក់ចូលក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានហោះស្ទាក់ដោយយន្តហោះចម្បាំងរុស្ស៉ី ខណៈវាគឺជាការប្រឈមមុខគ្នាដោយផ្ទាល់លើកដំបូងផ្នែកយោធា រវាងរុស្ស៉ីនឹងសហរដ្ឋអាមេរិក គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ បានកើតឡើងនៅអ៊ុយក្រែន។ ក្នុងសេចក្តីប្រកាសអំពីការផ្តល់មេដាយខាងលើ ក្រសួងការពារជាតិរុស្ស៉ីនៅតែប្រកាន់ជំហរថា យន្តហោះ Su-27 របស់រុស្ស៉ីទាំង២គ្រឿង មិនបានហោះបុកឬប៉ះដ្រូនអាមេរិកឡើយអំឡុងសកម្មភាពហោះស្ទាក់។
រីឯយោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំងរុស្ស៉ីបានហោះមករកយន្តហោះដ្រូនរបស់ខ្លួនអំឡុងបេសកកម្មឈ្លបយកការណ៍មួយនៅលើសមុទ្រខ្មៅនៅក្នុងដែនអាកាសអន្តរជាតិ រួចហោះឆាបទៅមកនិងទម្លាក់ប្រេងសាំងមកលើដ្រូននោះថែមទៀត ដែលមានរយៈពេលប្រហែលជា៣០-៤០នាទី រហូតដល់ទីបំផុតយន្តហោះចម្បាំង Su-27 មួយគ្រឿង ក៏បានបុកជាមួយស្លាបចក្ររបស់វា ហើយបង្ខំឱ្យយន្តហោះដ្រូនអាមេរិកត្រូវធ្លាក់ចូលក្នុងសមុទ្រ។ កាលពីថ្ងៃព្រហស្បតិ៍នេះ មន្ទីរបញ្ចកោណអាមេរិក ក៏បានបញ្ចេញវីដេអូថតបានដោយកាមេរ៉ារបស់ដ្រូន MQ-9 Reaper ខាងលើផ្ទាល់ ដែលបង្ហាញឱ្យឃើញថា វាពិតជាត្រូវបានបុកដោយយន្តហោះចម្បាំងរុស្ស៉ី ប្រាកដមែនផងដែរ៕ ដោយធីរីណា

...

រូប​ថត​ : Avia.pro

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print