ក្រុមខ្លាំងមកពីអេស្ប៉ាញ Real Madrid នឹងប្រកួតជាមួយ Chelsea ដែលធ្លាប់ឈ្នះឆ្នាំ២០២១ ក្នុងការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈដែលក្រុម Pep Guardiola មេឃខៀវ Manchester City នឹងទៅលេងក្លិបចាស់របស់គាត់គឺBayern Munich បន្ទាប់ពីក្រុមត្រូវបានចាប់ឆ្នោតជាមួយគ្នាកាលពីរាត្រីថ្ងៃសុក្រ ទី១៧ មីនា។ Real ដែលបានយកឈ្នះក្រុមLiverpool ចុងក្រោយក្នុងលទ្ធផល ៦–២ សរុបក្នុងវគ្គ១៦ក្រុមចុងក្រោយនោះនឹងត្រូវប្រឈមមុខជាមួយក្រុមអង់គ្លេសមួយផ្សេងទៀត បន្ទាប់ពី Chelsea របស់លោក Graham Potter យកឈ្នះ Borussia Dortmund និងបានចូលវគ្គបន្តជាមួយនឹងជ័យជម្នះសរុប ២–១ ។
Man City ដែលជាជើងឯករងនៅឆ្នាំ២០២១ នឹងលេងជាមួយក្រុមជើងឯកឆ្នាំ២០២០ Bayern ដែលត្រូវបានគ្រប់គ្រងដោយលោកGuardiola ៣រដូវកាលចាប់ពីឆ្នាំ២០១៣។ ក្រោមការដឹកនាំរបស់ជនជាតិអេស្ប៉ាញ ពួកគេជាជើងឯក Bundesliga ច្រើនឆ្នាំ ប៉ុន្តែបានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជារៀងរាល់ឆ្នាំ។
ការប្រកួតនេះក៏ផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធ Erling Haaland របស់ Man City បន្ថែមនូវគ្រាប់បាល់សរុបចំនួន៥គ្រាប់របស់គាត់ពេលជួបជាមួយក្រុម Bayern នៅពេលគាត់នៅជាមួយ Dortmund។ កីឡាករសញ្ជាតិន័រវេសវ័យ២២ឆ្នាំរូបនេះដែលស៊ុតបញ្ចូលទីបាន៣៩គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ Man City មកទល់ពេលនេះក៏ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងក្របខ័ណ្ឌChampions League រដូវកាលនេះផងដែរជាមួយនឹង១០គ្រាប់បន្ទាប់ពីការស៊ុតបញ្ចូលទី៥គ្រាប់លើ RB Leipzig ក្នុងការប្រកួតចុងក្រោយរបស់គាត់។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្រុម AC Milan នឹងត្រូវប្រឈមមុខនឹងក្រុមនាំមុខ Napoli នៅរដូវកាលនេះ ក្នុងការប៉ះគ្នាជាមួយអ៊ីតាលី ខណៈ Inter Milan ប្រកួតជាមួយក្រុមព័រទុយហ្គាល់ Benfica។ Napoli បានយកឈ្នះ Eintracht Frankfurt ក្នុងលទ្ធផល ៥-0 ដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប ខណៈដែល AC Milan ត្រលប់មកវគ្គ៨ក្រុមចុងក្រោយវិញបន្ទាប់ពីមានខកខានរយៈពេល១២ឆ្នាំ។ ការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ត្រូវបានធ្វើឡើងជាមួយនឹងក្រុមអ៊ីតាលីទាំង៣នៅម្ខាងនៃការចាប់ឆ្នោត និងក្រុមអង់គ្លេសទាំង២នៅពាក់កណ្តាលផ្សេងទៀត។ ក្រុមដែលត្រូវប៉ះគ្នាគឺ Real Madrid ប៉ះ Chelsea, Benfica និង Inter Milan, Manchester City ប៉ះ Bayern Munich និង AC Milan ប៉ះ Napoli។
ដោយឡែកក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រឈមមុខនឹងម្ចាស់ជើងឯក Europa League ៦សម័យកាលSevilla ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រដែរ ខណៈដែល Juventus ប៉ះ Sporting បន្ទាប់ពីការចាប់ឆ្នោតធ្វើឡើងនៅទីក្រុង Nyon កាលពីរាត្រីថ្ងៃសុក្រ ទី១៧ មីនាដូចគ្នា។
United ដែលបានយកឈ្នះ Real Betis ក្នុងជើងទាំង២នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញម្តងទៀតបន្ទាប់ពី Sevilla ដែលបានឈ្នះការប្រកួតចុងក្រោយក្នុងឆ្នាំ២០២០ បានជម្រុះបើទោះបីជាចាញ់ជើងទីពីរក្រោមស្នាដៃក្រុម Fenerbahce ក៏ដោយ។
ក្រុមអេស្បាញមិនដែលចាញ់ Man Utd ទេក្នុងការជួបគ្នា៣លើកចុងក្រោយ ដោយបានយកឈ្នះពួកគេនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០២០។ អ្នកចាត់ការក្រុម Manchester United លោក Eric ten Hag បានគូសបញ្ជាក់ពីកំណត់ត្រារបស់Sevilla នៅក្នុងការប្រកួត ប៉ុន្តែបាននិយាយថា ការផ្តោតអារម្មណ៍ភ្លាមៗរបស់គាត់គឺទៅលើការប្រកួតក្នុងស្រុក។
ក្រុមមកពីអ៊ីតាលី Juventus ដែលបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូលរបស់ពួកគេនឹងសម្លឹងរកការឈ្នះការប្រកួតនេះ បន្ទាប់ពីក្តីសង្ឃឹមកំពូលទាំង៤របស់ពួកគេនៅក្នុងក្របខ័ណ្ឌ Serie A ទាំងអស់ត្រូវបានលុបចោលដោយការកាត់ចេញចំនួន១៥ពិន្ទុលើកិច្ចព្រមព្រៀងផ្ទេររបស់ពួកគេ។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងTurin ឈរនៅលេខរៀងទី៧ក្នុងក្របខ័ណ្ឌ Serie A មាន១០ពិន្ទុតាមពីក្រោយក្រុមលេខ៤ AC Milan។ ការឈ្នះពាន Europa League ធានាបានកៅអីមួយក្នុង Champions League នៅរដូវកាលក្រោយផងដែរ។ រីឯ Sporting បានផ្តួលក្រុមកំពូលតារាងPremier League កាំភ្លើងធំ Arsenal ៥–៣ ក្នុងការស៊ុតបាល់ប៉េណាល់ទីកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយបានបញ្ចប់ក្នុងលទ្ធផល ៣–៣ ។
ក្រុមហូឡង់ Feyenoord នឹងត្រូវប្រឈមមុខជាមួយក្រុម AS Roma ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League កាលពីឆ្នាំមុន ដែលក្រុមអ៊ីតាលីបានឈរនៅលើកំពូលជាមួយនឹងជ័យជម្នះ ១–០។ ចំណែក Bayer Leverkusen ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយអតីតខ្សែបម្រើអេស្ប៉ាញ Xabi Alonso បានផ្តួលកីឡាករ Ferencvaros របស់ហុងគ្រីដោយមិនរបូតគ្រាប់បាល់លើពីរជើង ហើយនឹងត្រូវជួបជាមួយក្រុម Belgian Union Saint-Gilloise ដែលបានទម្លាក់ Union Berlin។
ក្រុមដែលត្រូវប៉ះគ្នាគឺ Manchester United ប៉ះ Sevilla, Juventus ប៉ះ Sporting, Bayer Leverkusen ប៉ះ Union Saint-Gilloise និង Feyenoord ប៉ះ AS Roma ៕ (រូបភាព ៖ BBC Sport)