ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​បើក​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​ជា​លើក​ទី​២​របស់​ខ្លួន​ដល់​កុមារ​កម្ពុជា

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​កម្មវិធី​ប្រកួត​ប្រ​ជែ​ង​Essay​ Writinghoolpeus​ដែលបានធ្វើកម្មវិធី​គូរគំនូរ​ជា​លើក​ទី​២​សម្រាប់​កុមារ​មក​ពីសា​លា​បឋម​សិក្សា​ចំនួន​ ១៣​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តកណ្តាល​។​ មាន​សិស្សានុសិស្ស​ចំនួន​ ៣៩០​នាក់​ ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​នេះ​។​ ប្រធានបទ​នៃ​កម្មវិធី​នេះ​ គឺ​ទាក់ទង​ទៅ​និង​បរិស្ថាន​ “​ការ​កាត់​បន្ថយ​ ការ​សង្គ្រោះ​ និង​ការ​ប្រើប្រាស់​ឡើង​វិញ​”​។​ គោលបំណង​ចម្បង​នៃ​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​នេះ​ គឺ​ដើម្បី​បង្កើត​ការ​យល់​ដឹង​ក្នុង​ចំណោម​កុមារ​ស្តី​ពីសារ​សំខាន់​នៃ​ការ​ថែទាំ​បរិស្ថាន​ដែល​ពួក​គេ​កំពុង​រស់​ជាមួយ​ ។​ ​

Pssss1-1

លោកនាយក​សាលា​បឋម​សិក្សា​គោ​ហេ៍​បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​នេះ​ គឺជា​គំនិត​ដ៏​ល្អ​មួយ​សម្រាប់​សិស្សានុសិស្ស​គិត​អំពី​វិធីសាស្ត្រ​ដើម្បី​ការ​ពាំរ​បរិស្ថាន​។​ ការ​ប្រកួតប្រជែង​នេះ​ គឺជា​អ្វី​ដែល​សិស្សានុសិស្ស​ចង់​ឃើញ​នូវ​ពិភពលោក​របស់​ពួក​គេ​ និង​ធម្មជាតិ​ទាំង​តំបន់​ជនបទ​ និង​ទីក្រុង​នា​ពេល​អនាគត​។​ ខ្ញុំ​ពិតជា​ចូល​ចិត្ត​ប្រធាន​ទ​ប​នៃ​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​នេះ​ណាស់​។​ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​សម្រាប់​ការ​ផ្តួចផ្តើម​កម្មវិធី​ប្រកួតប្រជែង​នេះ​ និង​ការ​ផ្តល់​នូវ​ឱកាស​សម្រាប់​សាលារៀន​ក៏​ដូច​ជា​សិស្សានុសិស្ស​របស់​យើង​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​។​ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ផ្តល់​ក្រដាស​ និង​កូ​ល័​រ​ទាន​សម្រាប់​គូរគំនូរ​ដល់​អ្នក​ចូល​រូ​ម​ទាំងអស់​ ។​ ​

លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​លើក​ទី​មួយ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៤​ គឺជា​ការ​ជោគជ័យ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ដែល​មាន​សិស្សានុសិស្ស​ចូលរួម​ចំនូ​ន​ ៨៤០​នាក់​។​ យើង​សប្បាយ​រីករាយ​ដែល​ឃើញ​សិស្សានុសិស្ស​មួយ​ចំនួន​បាន​សរសេរ​ជា​ពាក្យស្លោក​ក្នុង​ក្រដាស​គំនូរ​របស់​ពួក​គេ​ថា​ “​មាតា​ធម្មជាតិ​របស់​កំពុង​តែ​យំ​”​ “​សាលារៀន​របស់​យើង​ត្រូវ​ស្អាត​ជា​និច្ច​”​ “​សូមកុំ​ចោល​សំរាម​ទៅ​ក្នុង​ទន្លេរ​”​ ទាំងនេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គេ​បាន​យល់​អំពី​សារសំខាន់​នៃ​ការ​ថែទាំ​បរិស្ថាន​របស់​យើង​។​ យើង​មាន​មោទនភាព​ណាស់​ចំពោះ​លទ្ធផល​ទាំងនេះ​ ដូច្នេះ​ហើយ​យើង​មាន​ផែនការ​ដើម្បី​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​ជា​លើក​ទី​២​នេះ​ឡើង ​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ គោលបំណង​ចម្បង​នៃ​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​នេះ​ គឺ​ដើម្បី​បង្កើត​ការ​យល់​ដឹង​ក្នុង​ចំណោម​កុមារ​ស្តី​ពីសារ​សំខាន់​នៃ​ការ​ថែទាំ​បរិស្ថាន​ដែល​ពួក​គេ​កំពុង​រស់​ជាមួយ​។​ កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​លើក​ទី​២​នេះ​ យើង​បាន​ទទួល​ឈ្មោះ​សិស្សានុសិស្ស​ចំនួន​ ៣៩០​នាក់​ មាន​អាយុ​ពី​៧​ឆ្នាំ​ ដល់​១២​ឆ្នាំ​ ពី​ថ្នាក់​ទី​៤​ ដល់​ថ្នាក់​ទី​៦​ មក​ពីសា​លា​បឋម​សិក្សា​ចំនួន​ ១៣​ ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​នៃ​ការ​បង្កើត​ការ​យល់​ដឹង​ស្តី​អំពី​បរិស្ថាន​លើក​ទី​២​របស់​យើង​។​ ដូច​ក្នុង​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​លើក​ទី​មួយ​ដែរ​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​សុទ្ធ​ និង​ថែម​ទាំង​ទទួល​បាន​ប័ណ្ណសរសើរ​ដែល​ទទួលស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​គំនូរ​របស់​ពួក​គេ ​។​

​គាត់​បាន​លើក​ឡើង​ទៀត​ថា​ ជា​ទូទៅ​គំនូរ​ គឺជា​វិធីសាស្ត្រ​នៃ​ការ​បញ្ចេញមតិ​មួយ​ប្រកបដោយ​លក្ខណៈ​ច្នៃប្រឌិត​។​ យើង​សង្ឃឹមថា​កម្មវិធី​ប្រកួតប្រជែង​គូរគំនូរ​នេះ​នឹង​ពង្រឹង​នូវ​ការ​ច្នៃប្រឌិត​ក្នុង​ចំណោម​សិស្សានុសិស្ស​ ដូច្នេះ​គំនិត​ច្នៃប្រឌិត​ដែល​បាន​បង្កប់​រយៈពេល​យូរអង្វែង​ ហើយ​មាន​សក្តានុពល​ទៅ​លើ​កុមារ​កម្ពុជា​ទាំងអស់​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មានគំនិត​សុទិដ្ឋិនិយម​សម្រាប់​ខ្លួន​ពួក​គេ​ផ្ទាល់​ និង​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​ផង​ដែរ​”  ៕ ​ស​ ដា​រ៉ា

...

P2-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print