ពលរដ្ឋកូរ៉េខាងជើងជិត១លាននាក់ចូលរួមបម្រើកកងទ័ពដើម្បីប្រយុទ្ធជាមួយសត្រូវ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី១៨ខែមីនា បានផ្សាយថា មានប្រជាជនកូរ៉េខាងជើងប្រហែល៨០០,០០០នាក់បានស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីប្រយុទ្ធតតាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាសត្រូវដទៃៗទៀត។

សារព័ត៌មាន Rodong Sinmum បានអះអាងថា ពលរដ្ឋស្ម័គ្រចិត្តទាំងអស់នោះ ដែលជានិស្សិតនិងអ្នកធ្វើការបាននាំគ្នាចុះឈ្មោះដើម្បីចូលបម្រើកងទ័ពជាលើកដំបូង ឬចូលបម្រើឡើងវិញ ក្នុងកងកម្លាំងយោធារបស់កូរ៉េខាងជើង នៅឯព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលកាលពីថ្ងៃសុក្រសប្តាហ៍នេះ។
រ៉ូដុង ស៉ីនមុម បានហៅពួកគេថាជា យុវជនការពារជាតិ ដែលបានចេញមុខភ្លាមៗ ដើម្បីត្រៀមការពារប្រទេសជាតិ ក៏ដូចជាដើម្បីត្រៀមកម្ទេចសត្រូវទាំងឡាយ។ ដោយឡែក អាយុរបស់ពលរដ្ឋកូរ៉េខាងជើងខាងលើគឺមិនត្រូវបានបញ្ជាក់ឱ្យដឹងទេ ប៉ុន្តែបើតាមសារព័ត៌មាន NK News ដែលតាមដានស្ថានការណ៍កូរ៉េខាងជើង គឺបុរសទាំងអស់នៅក្នុងប្រទេសមួយនេះ ត្រូវតែបម្រើយោធាសម្រាប់រយៈពេលយ៉ាងហោច១០ឆ្នាំ ខណៈដែលនារីត្រូវចូលបម្រើយ៉ាងហោចណាស់៣ឆ្នាំ ដោយយោងតាមប្រព័ន្ធបំពេញកាតព្វកិច្ចយោធារបស់កូរ៉េខាងជើង។
ការចុះឈ្មោះចូលបម្រើកងទ័ពក្នុងទ្រង់ទ្រាយធំនេះកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រភេទ Hwasong-17 ដ៏មានអានុភាពរបស់ខ្លួនក្នុងសកម្មភាពដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើសមយុទ្ធយោធាបង្កហេតុរវាងអាមេរិកនឹងកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងតែងតែចាត់ទុកថាជា ការហាត់សមដើម្បីត្រៀមបើកការឈ្លានពានលើកូរ៉េខាងជើង៕ ដោយធីរីណា

រូប​ថត​ : TTXVN

...

រូប​ថត​ : vnexpress.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print