ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងពីទស្សនៈសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ចង់ដឹងពីវីរៈភាពមេដឹកនាំបក្សកាន់អំណាច = ទៅសួរពួកប្រឆាំង មិនឃើញថាល្អទេ?
២- មេដឹកនាំខ្មែរតាំងពីដើមមកមិនដែលទទួលស្គាល់កោះត្រល់ជារបស់យួនទេ = តែជាក់ស្តែងកាន់កាប់កោះត្រល់តាំងពីឆ្នាំ១៩៣៩មកតាមការកំណត់របស់បារាំង ?
៣- បើតាមសភាអឺរ៉ុបការបោះឆ្នោតនៅកម្ពុជាមិនត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ = បើបក្សប្រឆាំងនៅតែចាញ់ឆ្នោត?
៤- ការបាត់បង់EBA = មិនមែនបាត់បង់ទីផ្សារនាំចេញទំនិញកម្ពុជាទៅសហភាពអឺរ៉ុបទេ?
៥- បើមិនបាត់បង់ទីផ្សារនាំចេញទៅអុឺរ៉ុបទេ = រោងចក្រនៅកម្ពុជានៅតែបន្តដំណើរការផលិត?
៦- បើរោងចក្រនៅតែដំណើរការផលិត = កម្មករនិយោជិត នៅតែមានការងារធ្វើ ?
៧- កុំយល់ច្រឡំ បើនៅកម្ពុជាគ្មានការគោរពសិទ្ធិមនុស្ស = កម្មករនឹងគ្មានការងារធ្វើទេ?
៨- ថាការបោះឆ្នោតឆ្នាំ២០១៨ក្លែងក្លាយ = អស់៥មកហើយតើក្លែងក្លាយដូចវិទ្យុអារង្សុីសេរីថាឬទេ?
៩- ប្រជាពលរដ្ឋកូសសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់គ្មាននរណាដឹងថាគូសឲ្យគណបក្សណា = ហ្នឹងហើយហៅថាការបោះឆ្នោតសម្ងាត់?
១០- ឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ = ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេសកំពុងបង្កើនអំពើប្រព្រឹត្តខុសច្បាប់ដើម្បីសមត្ថកិច្ចចាត់វិធានការណ៍ផ្លូវច្បាប់ពួកវាបន្ទរថាមានការរំលោភសិទ្ធិមនុស្ស? ៕
ដោយ : សហការី