Update:អាជ្ញាធរបញ្ជាអោយ ម្ចាស់ហាងបេប៊ីអាវឡេត បំពានលើចិញ្ចើមផ្លូវចុះបុកគាស់សង្គ្រោះរុក្ខាវិញហើយ!

ចែករំលែក៖

ភ្នំពេញ : បន្ទាប់ពី គេហទំព័រ ក្នុងស្រុក អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះ ករណីម្ចាស់ហាងបេប៊ីអាវឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំព័ទ្ធដើមឈើ ក្នុងចេតនាធ្វើអោយងាប់ ឥឡូវចាប់ផ្តើមបុកកាយបេតុងវិញ តាមបញ្ជារបស់អាជ្ញាធរ។

សូមបញ្ជាក់ថា, នៅវេលាម៉ោង ១១៖៥៨នាទី ថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ អាជ្ញាធរខណ្ឌទួលគោក ចុះណែនាំហាងបេប៊ីអាវឡេត បំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុមដើមឈើសាធារណៈចំនួន ៤ដើម នៅផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ និងបានឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណភាពល្អដូចដើម។

បន្ថែមលើនោះ អាជ្ញាធរបានណែនាំ មិនអនុញ្ញាតឱ្យមានការធ្វើបែបនេះម្តងទៀតឡើយ។ ក្នុងករណីម្ចាស់ហាងមិនសហការ និងធ្វើឱ្យប៉ះពាល់ ឬងាប់ដើមឈើខាងលើនេះ និងត្រូវទទួលខុត្រូវចំពោះមុខច្បាប់៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print