រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងរួចរេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្រ្តីម្នាក់រងរបួស​ និងប៉ះទ្វារផ្ទះពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖​ ស្ត្រីម្នាក់បានរងរបួសបន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តពីរគ្រឿងបុកគ្នាហើយក៏រេចង្កូតមកប៉ះម៉ូតូដែលគាត់កំពុងជិះនិងវិលទៅបោកផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជា៤ ផ្លូវសម្ដេចជាស៊ីមកែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​    បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកRANGE ROVER ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦  ពាក់ស្លាកលេខភ្នំពេញ2T.8988 បើកដោយបុរសម្នាក់និងរួមដំណើរដោយស្រ្តីម្នាក់ទៀតតាមបណ្ដោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តម៉ាកTOYOTA HIGH LANDER ពណ៌បៃតង ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ2AF​-8035បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២០១១ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងពេញទំហឹងហើយក៏រេចង្កូតទៅប៉ះម៉ូតូម៉ាកHONDA MOOVE ពណ៌ខ្មៅលាយផ្កាឈូក ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HY-4357 ដែលបើកដោយស្រ្តីម្នាក់តាមបណ្ដោយផ្លូវលេខ២០១១បណ្តាលឱ្យរងរបួសនិងខ្ទាតម៉ូតូចូលក្រោមរថយន្តRANGE ROVER ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ។​ រីឯរថយន្ត HIGH LANDERមិនទាន់អស់ល្បឿនក៏វិលទៅបោកផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។  ភ្លាមៗនោះគេឃើញរថយន្ត HIGH LANDER បើកចេញពីកន្លែងកើតហេតុទៅផ្លូវភ្នំពេញ-ហាណូយមកដល់ស្ពានអូរតាគុជត្រូវបានសមត្ថកិច្ចឃាត់បានយកមកកន្លែងកើតហេតុវិញ។ ចំណែកឯស្ត្រីដែលជិះម៉ូតូរងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះផងដែរ​ ។ 

​     ក្រោយពីកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ​បានចុះមកធ្វេីការវាស់វែងយកមធ្យោបាយទាំងបីគ្រឿងដែលជាវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print