ក្មេងស្រី២នាក់បងប្អូនជីដូនមួយបាននាំគ្នាដើរទៅបេះផ្លែអម្ពិលទឹកនៅជិតស្រះបានរអិលជើងធ្លាក់ចូលស្រះលង់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖  យោងតាមរបាយការណ៍របស់នគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២០ខែមីនាឆ្នាំ២០២៣

មានករណីក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់ ដែលករណីនេះបានទទួលព័ត៌មានពីលោកមេភូមិស្ទឹងកាច់ នៅចំណុចស្រះទឹកក្បែរស្តេចកន ស្ថិតក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

   បើតាមសមត្តកិច្ចមូលដ្ឋានឱ្យដឹងបន្តថា ក្មេងរងគ្រោះឈ្មោះ ប៊ុន សុម៉ាវត្តី  ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

    តាមការរៀបរាប់របស់ក្មេងស្រីឈ្មោះ  ប៊ុន ស្រីមុំ  អាយុ០៧ឆ្នាំត្រូវជាបងប្អូនជីដូនមួយជាមួយក្មេងស្រីរងគ្រោះបានប្រាប់ថា  នៅមុនពេលកើតហេតុពួកខ្លួនទាំងពីរនាក់បាននាំគ្នាទៅបេះផ្លែអម្ពិលទឹកនៅជិតស្រះទឹក ខណ:កំពុងតែបេះផ្លែអម្ពិលទឹកស្រាប់តែពេលនោះផ្លែអំពិលទឹកក៏បានជ្រុះចូលក្នុងស្រះទឹក ហើយប្អូនស្រី របស់ខ្លួនក៏បានឈោងដៃទៅរើសយកផ្លែអម្ពិលទឹកដែលជ្រុះនោះឆ្ងាយពីដៃទើបបណ្ដាលឱ្យរអិលជើងធ្លាក់ចូលទៅក្នុងស្រះលង់ទឹក ហើយពេលនោះរូបនាងក៏រត់ទៅប្រាប់បងប្អូនថា សុម៉ាវត្តីបានធ្លាក់ចូលក្នុងស្រះទឹក ធ្វើឲ្យមានការភ្អាក់ផ្អើលដល់បងប្អូនអ្នកភូមិ និងឮដល់មេភូមិក៏បានផ្ដល់ព័ត៌មានទៅកម្លាំងនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ចុះមកពិនិត្យនិងស្រង់យកក្មេងស្រីដែលដែលលង់ទឹកស្រះ ស្លាប់នោះ។ 

    ក្រោយពីសមត្តកិច្ចនគរបាលមូលដ្ឋានបានពិនិត្យក្មេងស្រីដែលលង់ស្រះទឹកស្លាប់នោះរួចមក សពក្មេងស្រីរងគ្រោះត្រូវបានអាណាព្យាបាលរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព៕ ដោយស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print