ភ្នំពេញ ; នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :
១- និយាយពីEBA ប្រទេសជាច្រើនលើពិភពលោកមានឯណា = ប្រទេសទាំងនោះមានងាប់ឯណា?
២- ការរកស៊ីបង់ពន្ធទៅវិញទៅមកជារឿងធម្មតា = គ្មានមើលងាយគ្នាឬដាក់គម្នាបឲ្យគ្នា?
៣- ទោះបីមានដីកាពីតុលាការឧក្រឹដ្ឋកម្មអន្តរជាតិក៏ដោយ = លោកពូទីន គ្មានការចាំបាច់អីចេញពីរុស្ស៊ីដ៏ធំល្វឹងល្វើយឲ្យគេចាប់ទេ?
៤- កុំចេះតែនិយាយពួកអាឧទ្ទាមក្រៅច្បាប់ = គ្រាន់តែផ្លាស់ប្តូរទីលំនៅប្រជាជនដើម្បីធ្វើការអភិវឌ្ឍន៍ក៏មានទោសឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិដែរ?
៥- ថាគណបក្សប្រជាជនកម្ពុជាបែកបាក់ប្រុងតែផ្ទុះ = ចំណែកបក្សប្រឆាំងបែកខ្ទេចរួចហើយមិននិយាយផងទេ?
៦- យាយហួរជាតំណាងរាស្ត្រជាប់ឆ្នោតឆ្នាំ២០១៣ មិនមែនឆ្នាំ២០១៨ទេ = ដល់បក្សប្រឆាំងត្រូវរំលាយតំណាងរាស្ត្រត្រូវរលាយដោយស្វ័យប្រវត្តិ?
៧- នៅក្រោយផ្តួលរំលំរបបខ្មែរក្រហមនាថ្ងៃ៧មករា១៩៧៩ = លោកខាងលិចបានហ៌ុព័ទ្ធសេដ្ឋកិច្ច នយោបាយធ្វើឲ្យប្រជាជនកម្ពុជារងទុក្ខវេទនា ដោយពួកគេមិនគិតពីសិទ្ធិមនុស្សទេ?
៨- មិនគិតពីសិទ្ធិមនុស្សហើយ = គេអួតថាពួកគេជាអ្នកប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សទៀត ចង់ក្អួត?
៩- មិនមែនសម្តេចតេជោអួតអាងទេ = តែវាជាការពិតក្នុងប្រវត្តិសាស្ត្រ?
១០- ពួកប្រតិរិយានិងអាយ៉ងទេ = ដែលនិយាយបំផ្លើសនិងមួលបង្កាច់ការពិត? ៕
ដោយ : សហការី