ភ្នំពេញ : នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលស្តីពីការ បង្កើត គណៈយុទ្ធមិត្តជំនាន់បម្រេីកងទ័ពឆ្នាំ១៩៧៨ ដោយរាជរដ្ឋាភិបាលសម្រេច :
ត្រូវបានបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា “យ.ជ.ប.ទ.” ដែលមានសមាសភាពដូចខាងក្រោម៖
១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានកិត្តិយស
២-លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធាន
៣-នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន
គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចដូចតទៅ៖
ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខ លំបាក
-រៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារីបានបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំ បញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។
សមាជិកនៃគណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ ប្រធាន ក្នុងករណីប្រធានអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានដឹកនាំកិច្ចប្រជុំរបស់គណៈយុទ្ធ មិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។
គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានសិទ្ធិបង្កើតក្រុមការងារតាមការចាំបាច់។
គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បង្កើតមូលនិធិតេជោ១២៥ សម្រាប់ដំណើរការងារ របស់ខ្លួន។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ : សុខ ខេមរា