កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ចុះសម្រង់ស្ថិតិអាជីវកម្ម បុគ្គលិកបំរើការងារ​ និងផ្សព្វផ្សាយប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ជូនដល់ទីតាំងបឹងហ្គាឡូ រីសត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បីការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ នៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង​ និងកោះរ៉ុងសន្លឹម​ នៅថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានចុះសម្រង់ស្ថិតិអាជីវកម្ម បុគ្គលិកបំរើការងារ ក្នុងមូលដ្ឋាន ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជាមួយគ្នានោះ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង បានចុះផ្សព្វផ្សាយប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ជូនដល់ បឹងហ្គាឡូ រីសត ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ សរុបបានចំនួន១១ទីតាំង។ 

បន្ថែមពីនេះ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម បានចេញល្បាតការពារ សុខសុវត្តិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ នៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង​ផងដែរ។ 

សូមជម្រាបថា​ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះដែរ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print