លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅ ឲ្យរួមគ្នាពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព

ចែករំលែក៖

ភ្នំពេញៈលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ   លោក​ ​ លោកស្រីចៅសង្កាត់​  លោកមេប៉ុស្តី​  និង ស្មៀនសង្កាត់ទាំង ៨ ។

         ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានក្រើនរំលឹកក៍ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព  អោយមានប្រសិទ្ធភាព  ។ ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព  ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។  ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។ ចុះត្រួតពិនិត្យជាប់ជាប្រចាំនៅតាមទីតាំងលក់អេតចាយគ្រប់ប្រភេទដោយធ្វើការណែនាំអោយម្ចាស់ទីតាំងហាមកុំអោយទិញរបស់របរណាដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ  បើហ៊ានទិញត្រូវប្រឈមមុខជាមួយច្បាប់  និយាយរួមជាអ្នកបំរើប្រពលរដ្ឋដូច្នេះត្រូវពង្រឹងការទទួលខុលត្រូវចំពោះមុខតួនាទីភារៈកិច្ចនិងកាតព្វកិច្ចរបស់របស់ខ្លួនដើម្បីប្រជាពលរដ្ឋ ។ គោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន  ព្រោះវាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងដល់ក្រុមគ្រួសារ  ដល់សហគមន៍ និងសង្គមជាតិទាំងមូល  ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរសង្កាត់ត្រូវរួមគ្នាកំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន  ធ្វើយ៉ាងណាអោយ មូលដ្ឋានរបស់យើងគ្មានគ្រឿងញៀន  មួយទៀតត្រូវជំរុញការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ  រស់នៅក្នុងភាព​សុខដុមរមនា​  

    ក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបំផុសដល់ប្រជាពលរដ្ឋអោយចូលរួមលេងល្បែងប្រជាប្រិយនៅសង្ក្រាន្តតាមវត្តអារាម ជាពិសេសផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីកម្មវិធីសង្ក្រាន្តនៅអង្គរវត្តនិងនៅរម្មណីដ្ឋានវត្តភ្នំ  និងត្រៀមការពារការប្រកួតកីឡាស៉ីហ្គេម និងកីឡាសុីហ្គេមប៉ារ៉ាហ្គេមដែលនិងចូលមកដល់នៅពេលខាងមុខ ។

ចំនុចប្រឈមមួយទៀតត្រូវរួមគ្នាខិតខំប្រឹងប្រែងសម្រួលចរាចរលើផ្លូវជាតិលេខ១  ផ្លូវព្រែកបារាំង និងផ្លូវ៣៦៩ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយរលូន  និងខិតខំដោះស្រាយសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធអោយច្រើនជាអតិប្បរមា ៕ 

...

  សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print