ចូលម៉ាស្សាមួយភ្លែតអស់800$​ផ្អេីលដល់ពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានចូលទីតាំងម៉ាស្សាកោសជប់មួយកន្លែងយីហោតម្លៃ ១០០០០រៀល​ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ខណៈពេលម៉ាស្សារួចក៏បានត្រឡប់ទៅផ្ទះវិញតែបេីកកាបូបរាប់លុយឃេីញសុទ្ធតែលុយក្លែងក្លាយចំនួន៨០០ដុល្លានិងលុយសុទ្ធចំនួន១០០ដុល្លា​ក៏បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច​ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣​ ។

    តាមសម្ដីបុរសរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ​ រូបគាត់មានលុយសុទ្ធទុកនៅក្នុងកាបូបចំនួន៩០០ដុល្លាដេីម្បីទុកទិញម៉ូតូ​ រួចក៏បានចូលទៅក្នុងទីតាំងម៉ាស្សារមួយកន្លែងយីហោ​ តម្លៃ១០០០០រៀល  ក្រោយពីម៉ាស្សារួច រូបគាត់ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែមួយសន្ទុះក្រោយមកក៏បានបើកកាបូបមើល​ និងរាប់លុយស្រាប់ស្រាប់តែឃើញលុយក្រដាស១០០ដុល្លាក្លែងក្លាយ ចំនួន៨០០ដុល្លានិងលុយសុទ្ធ ចំនួន១០០ដុល្លានៅក្នុងកាបូប ។ ភ្លាមនោះដែរបុរសរងគ្រោះក៏បានស្លន់ស្លោរត់មករកទីតាំងម៉ាស្សាវិញ​ និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលដង្កោ​ ដើម្បីសុំឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍​ ។ 

      ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងកងកម្លាំងអាវុធហត្ថខណ្ឌដង្កោ​ ចុះមកដល់និងធ្វើការសួរនាំទៅលើនារីនិងម្ចាស់ហាងម៉ាស្សា ព្រមទាំងនាំខ្លួននារីជាម្ចាស់ហាងម៉ាស្សា​ និងបុរសរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ​ ដើម្បីសួរនាំបន្តនិងដោះស្រាយតាមនីតិវិធី​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print