ភ្នំពេញ : នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម :
១- យឹម ស៊ីណន និង ហ៊ុន កុសល់ មិនទុកមាត់ស៊ីចេកខ្ចីទេ = បែរជាយកដៃទៅលរខ្នោះ?
២- យកដៃទៅលរខ្នោះ = ព្រោះចង់ល្បី ក្រុមឧទ្ទាមក្រៅច្បាប់តែអញ្ចឹង?
៣- ពីរនាក់ហ្នឹងវាដឹងថាប្រាកដជាមានរឿង = តែវាចង់បង្កររឿង ឥឡូវបានរឿងដូចប្រាថ្នាមែន សូមអនុមោទនា?
៤- នៅស៊ីបាយក្រៅពួកវាមិនចង់ទេ = គោលបំណងវាគឺចង់ស៊ីបាយក្នុងគុកទើបមានវីរភាពរបស់វា?
៥- ហ៊ុន កុសល់ ប្តេជ្ញារួមជាមួយទណ្ឌិត កឹម សុខា ដើម្បីថាការពារអង្គព្រះមហាក្សត្រ = ការពារស្អីបើអង្គព្រះមហាក្សត្រត្រូវបានប្រជារាស្ត្រនិងរាជរដ្ឋាភិបាលកម្ពុជាការពាររួចហើយនោះ?
៦- ហាស់ សាន និង តាំង សារ៉ាដា បំភ្លៃព័ត៌មានវាយប្រហារលើ ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាមេឈ្មួញឈើ = ខុសពីខ្លឹមសារអត្ថបទដើម នេះឬដែលថាជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈនិងក្រមសីលធម៌នោះ?
៧- សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ ការលើកលែងទោសឲ្យ = នាំឲ្យមិនរាងចាល?
៨- បើនិយាយពីពាក្យឧបមា = ពួកប្រឆាំងថាភ័យខ្លាចក៏ឧបមាដែរ?
៩- បើគ្មានភ្លើងក៏អត់មានផ្សែងដែរ = បើគ្មានការប្រមាថអង្គព្រះមហាក្សត្រក៏គ្មានការចោទប្រកាន់ពីតុលាការដែរ?
១០- នរណាក៏មើលឃើញកម្ពុជារីកចម្រើនដែរមិនអាចប្រកែកបានទេ = មានតែពួកប្រឆាំងទេដែលមើលមិនឃើញការរីកចម្រើន តែប្រជាជនកម្ពុជាទូទៅបាននិងកំពុងទទួលផលពីការរីកចម្រើន? ៕
ដោយ : សហការី