ជេរប្រមាថនិងមិនស្តាប់ដំបូន្មានគ្រួសារ តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាលចោល

ចែករំលែក៖

ភ្នំពេញ៖ គេចាត់ទុកថាជារឿងដ៏កម្រដែលកើតមានឡើងក្នុងចង្កោមសិល្បៈគឺក្រោយពីតារាចម្រៀង សំ  សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាល ព្រោះជេរប្រមាថនិងមិនស្តាប់ដំបូន្មាន។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងរូបនេះបារម្ភពីសុខទុក្ខ និងខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពផងដែរ។

ការប្រកាសរបស់លោក សំ សំអុល ជាឪពុកតារាចម្រៀងរូបនេះនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការតាមដានយ៉ាងយកចិត្តទុកដាក់ព្រោះតែជារឿងកម្រដែលធ្លាប់កើតមានលើអ្នកសិល្បៈ ខណៈដែលគេដឹងថាឪពុកម្តាយកម្រនឹងចិត្តដាច់កាត់កាលកូនខ្លួនឯងចោលណាស់ក្នុងសង្គមខ្មែរហើយមកប៉ះលើសិល្បករថែមទៀត។ មុននេះមានហ្វេសបុកមួយឈ្មោះ   Sam Samol ដែលត្រូវជា ឱពុកបង្កើតរបស់តារាចម្រៀង សំ សុវណ្ណារ៉ាក់បានប្រកាសកាត់កាលកូនខ្លួនឯងចោល។  គណនីយនេះបានបញ្ចេញសារក្តៅៗនៅមុននេះថា  “ខ្ញុំបាទ សំ សំអុល សូមប្រកាស កាត់កាល ជាសាធារណៈថាកូនម្នាក់នេះចោល ចាប់ពី ពេលនេះតទៅ ហើយក៍ឈប់ទទួលស្គាល់ជាកូនផង  ដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪ ជេរ ប្រមាថម៉ែឪ .បើថ្ងៃក្រោយកូន នេះមានរឿងអី ទៅប្រព្រឹត្តខុសច្បាប់ខ្ញុំជាអាណាព្យាលមិនទទួលខុសត្រូវចំពោះមុខច្បាប់ទ្បើយ ថ្ងៃ ទី 22/03/2023”។ មុននេះលោកក៏បានបញ្ជាក់ដែរថា    សូមអោយក្រុមគ្រួសារ ដែលជាសាច់ញាតិនៅខាងស្រុកឈូកខេត្ត កំពត ឈប់ទទួលស្គាល់ជាកូនចៅតទៅទៀត វាមិនមែនជាត្រកូលសំ ទៀតទ្បើយ។   ក្រៅពីការបញ្ចេញសារដ៏ភ្ញាក់ផ្អើលនេះហើយ  ឱពុករបស់តារារូបនេះ បានទម្លាយ  រូបភាពជាច្រើនសន្លឹក  ថតជុំជាមួយគ្នាលក្ខណះគ្រួសារតាំងពីនៅតូចមកម្ល៉េះ។ យ៉ាងណាក៏ដោយជុំវិញរឿង៏រំសើបនេះយើងមិនអាចទាន់សុំការបកស្រាយពីតារាចម្រៀង លោក សំ សុវណ្ណារ៉ាក់  បាននៅឡើយទេ  ថាពីក្រោយរឿងនេះមានរឿងអ្វី  បានដល់ថ្នាក់ឱពុកខ្លួន  ប្រកាសកាត់កាលចោលខ្លួនចោលបែបនេះ។ ប៉ុន្តែជារឿងកម្រដែលកើតមានឡើងក្នុងសង្គមខ្មែរព្រោះតែមនោសញ្ចេតនាម្តាយឪពុកកម្រនឹងដាច់ចិត្តលែងទទួលស្គាល់កូនខ្លួនឯងណាស់  ហើយគេនៅបន្តរងចាំតាមដានទៀតថាតើករណីនេះនឹងមានអ្វីជាបន្ត។ 

គួរបញ្ជាក់ដែរថា តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវបានទស្សនិកជន ស្គាល់ច្បាស់ក្រោយពីលោកបានក្លាយបេក្ខភាពលេចធ្លោរក្នុងកម្មវិធីប្រលង ចម្រៀង X Factor Cambodia និងក្រោយបញ្ចប់ការ ប្រលងមក  លោកក៏បានក្លាយជាជាតារាចម្រៀងអាជីពកុងត្រាជាមួយផលិតហង្សមាស   

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print