ភ្នំពេញ : ក្នុងនាមជាតំណាងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោករដ្ឋលេខាធិការ ឈីវ យីស៊ាង បានទទួលជួបសម្តែងការគួរសម លោក Edgar DOERIGក្នុងដំណើរទស្សនកិច្ចលើកទី មួយរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចូលកាន់តំណែងជាតំណាងរបស់អង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហាណូយ នាពាក់កណ្ដាលខែមីនាកន្លងទៅនេះ។
លោក ឈីវ យី ស៊ាង បានអបអរសាទរលោក Edgar DOERIGចំពោះការតែងតាំង ជាតំណាងតំបន់ និងបានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្ដៅរបស់ លោកឧបនាយករដ្ឋមន្តី ជូនចំពោះ លោកស្រី Louise MUSHIKIWABO | អគ្គលេខាធិការហ្វ្រង់កូហ្វូនី លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ បន្ទាប់ពីងើបចេញពីជំងឺរាតត្បាត់ កម្ពុជាសម្រេច បាននូវកំណើនសេដ្ឋកិច្ចចំនួន ៥.២%។ លទ្ធផលដ៏ល្អប្រសើរនេះទទួលបាន តាមរយៈការគ្រប់គ្រង វិបត្តិកូវីដ-១៩ដ៏ល្អរបស់រាជរដ្ឋាភិបាល ការផ្តល់ទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ និងជោគជ័យនៃ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ទោះស្ថិតនៅក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចក្ដី។ បន្ទាប់មក លោករដ្ឋលេខាធិការ បានទាញ ចំណាប់អារម្មណ៍របស់លោក DOERIG ទៅលើសារៈសំខាន់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ បានក្លាយជាតំបន់ទាក់ទាញនៃពិភពលោក ដែលអង្គការ OIF ត្រូវយកចិត្តទុកដាក់កាន់ តែខ្លាំងថែមទៀត។
លោកតំណាងតំបន់ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ ដែល លោក និងគណៈប្រតិភូ ទទួលបាន និងបានបង្ហាញដោយសង្ខេបនូវបទពិសោធន៍វិជ្ជាជីវៈរបស់លោក។ ទាក់ទងនឹងគោលបំណងនៃដំណើរទស្សនកិច្ចនេះ លោក DOERIG បានគូសបញ្ជាក់ថាលោកចង់ ជួបជាមួយដៃគូហ្វ្រង់កូហ្វូនសំខាន់ៗនៅកម្ពុជា ដើម្បីបន្តអនុវត្តគម្រោងដែលមានស្រាប់ និងបង្កើតគម្រោងថ្មីៗ ស្របតាមក្របខណ្ឌយុទ្ធសាស្រ្តរបស់អង្គការ OIF ចាប់ពីពេលចាប់ផ្ដើមបំពេញ ការងារប៉ុន្មានថ្ងៃដំបូង លោកបានបញ្ជាក់ពីភាពពាក់ព័ន្ធដែលត្រូវស្វែងយល់ពីបណ្តាញហ្វ្រង់កូហ្វូន នៅកម្ពុជា។ លើសពីនេះទៀត លោក DOERIG បានលើកឡើងពីចំណាប់អារម្មណ៍របស់អង្គការ OIF ក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោក ឈីវ យីស៊ាង បាន បញ្ជាក់ជាថ្មីពីដំណើរការយ៉ាងល្អនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពដ៏ល្អរបស់កម្ពុជា នៅក្នុងវិស័យសិទ្ធិមនុស្ស។ ការដកកម្ពុជាចេញពីស្ថានការណ៍ “Lamise sous alerte របស់ សភាប្រើប្រាស់ភាសាបារាំង (APF) កាលពីខែមករា ឆ្នាំ២០២៣. ភស្តុតាងបញ្ជាក់ពីការ ទទួលស្គាល់ថាប្រជាជនកម្ពុជាផ្ដោតសំខាន់ទៅការគោរពសេរីភាពបុគ្គល។ ប្រធានគណៈកម្មាធិការ នយោបាយនៃសភា – APF បានមកបំពេញបេសកកម្មសុឆន្ទៈនៅកម្ពុជា ដែលនៅក្នុងអំឡុងពេល នោះ លោកបានជួបជាមួយស្ថាប័នសាធារណៈ និងឯកជនពាក់ព័ន្ធទាំងអស់។
លើសពីនេះទៀត លោក Edgar DOERIG និងលោក ឈី ស៊ាង បានផ្លាស់ប្តូរ យោបល់គ្នាដោយស្មោះត្រង់ និងប្រកបដោយផ្លែផ្កា ទៅលើប្រធានបទសំខាន់ៗជាច្រើន ទាក់ទងនឹង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្ថានតំណាងអង្គការ OIF នៅអាស៊ី-ប៉ាស៊ីហ្វិក ការ អនុវត្តគម្រោងបច្ចុប្បន្ន ជាពិសេស នៅក្នុងក្របខណ្ឌនៃបណ្ដាញរចនាសម្ព័ន្ធ និងស្ថាប័នទទួល បន្ទុកហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (RESIFAP) ការបណ្តុះបណ្តាលជាភាសាបារាំងសម្រាប់ មន្ត្រីរាជការនិងកងមួកខៀវកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើបរិបទភូមិសាស្ត្រនយោបាយ នៅក្នុងពិភពលោក ក្នុងនោះ មានការវិវត្តន៍នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាអាទិ៍ ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់។
កិច្ចសន្ទនានេះ មានសារៈសំខាន់ និងផ្ដល់នូវលទ្ធផលជាទីគាប់ប្រសើរជាច្រើន។ លោក Edgar DOERIG បានធានាថាលោកនឹងដើរតួនាទីជាមេធាវី ដើម្បីការពារគុណតម្លៃហ្វ្រង់កូហ្វូនីនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានបង្ហាញឆន្ទៈក្នុងការនាំយកកង្វល់របស់កម្ពុជាទៅបង្ហាញដល់ទីស្នាក់ការ កណ្តាលអង្គការ OIF ៕
ដោយ : សិលា