ដីរដ្ឋរាប់រយហិកតានៅស្រុកកូនមុំកំពុងរងការកាប់ទន្រ្ទានបណ្ដើរដាំបណ្ដើរជាយុទ្ធសាស្ត្រថ្មីដើម្បីឱ្យទាន់កាត់ឆ្វៀលជូនពលរដ្ឋ

ចែករំលែក៖

ខេត្តរតនគិរី៖នៅរដូវប្រាំងប៉ុន្មានខែក្នុងឆ្នាំនេះ ស្រាប់តែមានក្រុមពួកឈ្មួញកំពុងឆក់ឱកាស ក្តៅគគុកប្រើយុទ្ធសាស្ត្រថ្មី គឺកាប់ទន្ត្រានបណ្ដើដាំបណ្ដើរយកដីព្រៃ របស់រដ្ឋរាប់រយរាប់ពាន់ហិកតា ធ្វើជាកម្មសិទ្ធ នៅក្នងស្រុកកូនមុំ ដើម្បីឱ្យទាន់នយោបាយ កាត់ឆ្វៀលដីធ្លីជូនប្រពលរដ្ឋដែលអាស្រ័យផល់នោះ តែមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធហាក់នៅមិនទាន់មានវិធានការ ទប់ស្កាត់នៅឡើយ។

ដីព្រៃរបស់រដ្ឋរាប់រយហិកតា ដែលពួកឈ្មួញបាននិងកំពុងកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់នោះ មានទីតាំងស្ថិតនៅចន្លោះ ភូមិ ហាត់ប៉ក់ ឃុំ ភ្នំកុក ស្រុកវ៉ឺនសៃ និងចន្លោះភូមិ តឺន ឃុំ តឺន ស្រុកកូមុំ ខេត្តរតនគិរី។​

លោក ណាត នាយកសាខាកាកបាទក្រហម ខេត្ដរតនគិរីដែលមានដីចំកានៅទីនោះដែរ បានប្រាប់តាមទូរស័ព្ទថា លោកមានដីនៅតំបន់ខាងលើនោះ គឺទំហំតែ ៣០ ហិចតាប៉ុណ្ណោះកំពុងអាស្រ័យផល។ 

លោក បន្តថាបច្ចុប្បន្នដីនោះ លោកបានដាំដំណាំស្វាយចន្ទី និងបានអាស្រ័យផល ១០ឆ្នាំមកហើយ។

នារសៀលថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២៣នេះ បន្តប្រាប់ថាឯការកាប់ទន្ទ្រានកំពុងដុតថ្មីៗនោះ លោកពុំដឹងទេព្រោះលោកពុំមានកាប់ថ្មីឡើយ មានតែចំការចាស់ដាំចន្ទី រួចអស់ហើយ។

លោកបញ្ជាក់ថា បើអ្នកកាសែតធ្វើការចុះផ្សាយគួរតែផ្សាយដីនៅទីនោះទាំងអស់គ្នាផង ព្រោះតំបន់នោះមានគ្នាជិត ១០ម្ចាស់ឯណោះដែលបានចូលកាន់កាប់ដីរដ្ឋ ដាំដំណាំអាស្រ័យផល។

លោក ហេង សាវឿន អភិបាលស្រុក វ៉ឺនសៃ បានប្រាប់ក្រុមអ្នកយកព័ត៌មានឱ្យដឹងថា ដីដែលឈ្មួញកំពុងកាន់កាប់នោះ មិនស្ថិតនៅក្នុងរដ្ឋបាលស្រុក វ៉ឺនសៃ ឡើយ ផ្ទុយទៅវិញដីនោះគឺស្ថិតខាងស្រុក កូនមុំ។

លោក សេក ហៃ អភិបាលស្រុក កូនមុំវិញ ក្រុមអ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ ជុំវិញករណីពួកឈ្មួញជាច្រើនក្រុមដែលបានចូលទៅកាប់យកដីរដ្ឋ នៅភូមិសាស្ត្រដូចខាងលើនោះបានទេ។

លោក ហុង ភា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា កន្លងមកធ្លាប់មានគេប្រាប់ថា ដីរបស់រដ្ឋនៅតំបន់នោះមានគេកាប់ទន្ទ្រាន ក្នុងទ្រង់ទ្រាយធំដែរ។

លោកនាយខណ្ឌបញ្ជាក់បន្ថែមថា រឿងនោះលោកក៏បានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយដែរ ដើម្បីសុំកម្លាំងសហការចុះទៅត្រួតពិនិត្យ ប៉ុន្តែខេត្តថាចាំបង្កើតគណៈកម្មការចម្រុះជាមុនសិន៕

ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print